ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត​បាន​ដង្ហែ​ក្បួន អបអរសាទរ​ជ័យ​លា​ភី​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​គំរូ​ក្នុង​វិស័យ​អប់រំ​និង​វិស័យ​សុខាភិបាល​ខេត្ត​សៀម​រាប ប្រចាំឆ្នាំ​២០២៥

1 ថ្ងៃ មុន
  • សៀមរាប

‎​ខេត្ត​សៀម​រា​ប ៖ នា​ថ្ងៃអាទិត្យ ទី​១៩ ខែកក្កដា ឆ្នាំ​២០២៦ ឯកឧត្តម​ប្រាក់ សោភ័ណ អភិ បាល​នៃ​គណៈ​អភិបាល ខេត្ត​បាន​ដឹកនាំ​មន្ត្រីរាជការ​ចូលរួម​ហែ​ក្បួន ដេ​ី​ម្បី​អបអរ សាទរ​ជ័យ​លា​ភី​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​គំរូ​ក្នុង​វិស័យ​អប់រំ​និង​វិស័យ​សុខាភិបាល ខេត្ត​សៀម រាប ប្រចាំឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវ​សំខាន់​ៗ ក្នុង ក្រុង​សៀមរាប ខេត្តសៀមរាប​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ដោយ​ផ្អែក​លើ​ការ អនុវត្ត​តាម​នីតិវិធី​យ៉ាង​ម៉ត់ចត់ អង្គភាព​ផ្ដល់​សេវា​សាធារណៈ​រួម​មាន​អនុ​វិទ្យាល័យ សាលា​បឋម​សិក្សា និង​មណ្ឌល​សុខភាព ចំនួន​៥ ក្នុង​ខេត្តសៀមរាប ត្រូវ​បាន​គណៈ កម្ម​ការ​វាយតម្លៃ​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​ថ្នាក់​ជាតិ វាយតម្លៃ​ថា​ជា​អង្គភាព ទទួល​បាន​ជ័យ​លា​ភី​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​គំរូ​ក្នុង​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល​ប្រចាំឆ្នាំ ២០២៥ ព្រម​ជាមួយ​ការ​ទទួលស្គាល់​ដ៏​ខ្ពង់ ខ្ពស់​បំផុត​ពី សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្រោម​ការ​ផ្តល់​សេវា​សាធារណៈ​គំរូ​ក្នុង​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល​ប្រចាំ ឆ្នាំ​២០២៥ ខេត្ត​សៀម រាប​ទទួល​បាន :- សូម​អបអរសាទរ​ដល់ អនុ​វិទ្យាល័យ មិត្តភាព ខ្មែរ​- ជប៉ុន ព្រះ​ឥន្ទ​កោ​សា ទទួល​បាន​ជ័យ​លា​ភី​លេខ​១ ទូ​ទាំង​ប្រទេស ។ – សូម​អបអរសាទរ​ដល់ មណ្ឌល​សុខភាព គោក​ចក ទទួល​បាន​ជ័យ​លា​ភី​លេខ​១ ទូ​ទាំង​ប្រទេស ។ – សូម​អបអរសាទរ​ដល់ មណ្ឌល សុខភាព ស្រែ ណូ​យ ទទួល​បាន​ជ័យ​លា​ភី​លេខ​៤ ទូ​ទាំង​ប្រទេស ។ – សូម​អបអរសាទរ​ដល់ សាលា បឋម​សិក្សា ក្រ​វ៉ា​ន់ ទទួល​បាន​ជ័យ​លា​ភី​លេខ​៤ ទូ​ទាំង​ប្រទេស ។​- សូម​អបអរសាទរ​ដល់ អនុ​វិទ្យាល័យ អរញ្ញ​រង្សី ទទួល​បាន​ជ័យ​លា​ភី​លេខ​៩ ទូ​ទាំង​ប្រទេស ផង​ដែរ ៕