ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ ទម្លាប់​ប្រចាំ​ថ្ងៃ​ដែល​មនុស្ស​ជា​ច្រើន​ធ្វើ អាច​នាំ​ឱ្យ​អាយុ​ខ្លី​ជាង​មុន

1 នាទី មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស អ្នកជំនាញ​ផ្នែក​សរីរវិទ្យា​នៃ​ភាព​ចាស់​ពី​សាកលវិទ្យាល័យ​អង់គ្លេស Westminster​លើក​ឡើង​ថា អាយុ​វែង​មិន​អាស្រ័យ​តែ​លើ​ហ្សែ​ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពឹងផ្អែក​ខ្លាំង​លើ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​។

ទម្លាប់​ដែល​អាច​បង្កើន​ហានិភ័យ​ស្លាប់​មុន​អាយុ​រួម​មាន អង្គុយ​យូរ និង​មិនសូវ​ហាត់ប្រាណ ញ៉ាំ​បន្លែ​តិច និង​អាហារ​កែ​ច្នៃ​ច្រើន គេង​មិន​ទៀងទាត់ និង​មាន​ភាព​តានតឹង​រ៉ាំរ៉ៃ​។

អ្នកជំនាញ​ណែនាំ​ឱ្យ​ក្រោក​ដើរ​រៀង​រាល់ ៣០​នាទី ហាត់ប្រាណ​កម្រិត​មធ្យម​ជា​ប្រចាំ បរិភោគ​អាហារ​មាន​តុល្យភាព រក្សា​ម៉ោង​គេង​ឱ្យ​ទៀងទាត់ និង​គ្រប់គ្រង​ស្ត្រេ​ស ព្រមទាំង​រក្សា​ទំនាក់ទំនង​សង្គម​ល្អ ដើម្បី​ជួយ​បង្កើន​គុណភាព​ជីវិត និង​ឱកាស​រស់នៅ​បាន​យូរ​៕