ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់ទាត់ World Cup 2026 វគ្គ​ផ្តាច់ព្រ័ត្រ និង​លេខ​៣-៤ នៅ​ទីតាំង​ធំ​ៗ​ចំនួន​៣

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក​ឆ្នាំ​២០២៦ (FIFA World Cup 2026) កំពុង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ទូ​ទាំង​ពិភពលោក រួម​ទាំង​ប្រជាពលរដ្ឋ​កម្ពុជា ផង​ដែរ​។ ដូចនេះ ដើម្បី​បង្កើន​ភាព​សប្បាយ រីករាយ និង​បង្ក​លក្ខណៈ​ងាយស្រួល​ជូន​បងប្អូន​ប្រជាពលរដ្ឋ បាន​ទស្សនា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ផ្សាយ​បន្ត​ផ្ទាល់​វគ្គ​ប្រកួត​ដណ្តើម​លេខ​៣-៤ រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ ប្រទេស​បារាំង និង​ប្រទេស​អង់គ្លេស នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៦ វេលា​ម៉ោង​៤:០០​ទៀប​ភ្លឺ និង​វគ្គ​ផ្តាច់ព្រ័ត្រ រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រទេស​អេ​ស្ប៉ា​ញ និង​ប្រទេស​អា​ហ្ស​ង់​ទី​ន នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៦ វេលា​ម៉ោង ២:០០​ទៀប​ភ្លឺ នៅ​តាម​ទីតាំង ចំនួន​៣ ដូច​ខាងក្រោម ៖

១-​សួនច្បារ​មាត់ទន្លេ (​ផ្លូវ​ថ្មើរជើង​ចតុមុខ​) ក្បែរ​រូបសំណាក​តេ​ជោ​មាស​តេ​ជោ​យ៉​ត
២-​សួនច្បារ​មុខ​វត្ត​បទុម​វ​តី
៣-​សួនច្បារ​កោះន​រា

រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​នឹង​ចូលរួម​ទស្សនាការ​ផ្សាយ​បន្ត​ផ្ទាល់​នេះ ឱ្យ​បាន​ច្រើន​កុះករ និង​អធិកអធម ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ។

ទទួល​បាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌដូនពេញ​-​ច្បារ​អំពៅ និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ព្រមទាំង​ចាត់​កម្លាំង​ការពារ​សុវត្ថិភាព សន្តិសុខ និង​រៀបចំ​សណ្តាប់ធ្នាប់​ឱ្យ​បាន​ល្អ​ប្រសើរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ទស្សនា​៕