ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រះសីហនុរៀបចំពិធីដុ.តបំផ្លាញគ្រឿងញៀ.នខុសច្បាប់ ក្នុងទិវាអន្តរជាតិប្រឆាំងគ្រឿងញៀ.ន

3 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ប្រារព្ធ​ទិវា អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ «​រួម​គ្នា​ឆ្លើយ​តប​បញ្ហា​គ្រឿង ញៀន ក្នុង​បរិបទ​ថ្មី​ប្រកបដោយ​ភាព​ច្នៃប្រឌិត​»  និង​ពិធី​ដុត​បំផ្លាញ​វត្ថុ​តាង​គ្រឿងញៀន​,,,,! ។​

ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា​ឆ្នាំ​២០២៦ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​រៀបចំ​ដុត​បំផ្លាញ​វត្ថុ​តាង​គ្រឿងញៀន​ខុសច្បាប់​ស្ថិត​នៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ក្រោម​អធិបតីភាព លោក នាយ​ឧត្តមសេនីយ៍ មាស វិ​រិ​ទ្ធ អគ្គ​លេខា ធិ​ការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង លោក ម៉ាង ស៊ី​ណេ​ត អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​ព្រះ​សីហ​នុ ។

លោក​ម៉ាង ស៊ី​ណេ​ត អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ស្វាគមន៍​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ «​រួម​គ្នា​ឆ្លើយ​តប​បញ្ហា​គ្រឿងញៀន ក្នុង​បរិបទ​ថ្មី​ប្រកបដោយ​ភាព​ច្នៃប្រឌិត​» និង​ពិធី​ដុត​បំផ្លាញ​វត្ថុ​តាង​គ្រឿងញៀន​នា ពេល​នេះ ក្នុង​ស្មារតី​បំផុស​ឱ្យ​មាន​ចលនា​ជាតិ ចូលរួម​យ៉ាង​សកម្ម​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​គ្រឿងញៀន ព្រមទាំង​បញ្ជ្រាប​ការងារ​នេះ​ទៅ​តាម​វិស័យ​សំខាន់​ៗ​ដូច​ជា វិស័យ​សិល្បៈ វិស័យ​កីឡា​ ​បញ្ជ្រាប​តាម​ការ​ចូលរួម​របស់​សិស្សានុសិស្ស និង​យុវជន​។

លោក អភិបាលខេត្ត​ក៏​បាន​កោតសរសើរ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ព្រះ​សីហ​នុ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ដោយ​មិន​គិត​យប់​ថ្ងៃ​និង​ការ​នឿយហត់ ក្នុង​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម និង​មាន​សារៈសំខាន់​សម្រាប់​ជាតិ​មាតុភូមិ តាម​រយៈ​ការ​ចូលរួម​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នា​ពេល​កន្លង​មក​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ប្រសិទ្ធ ភាព និង​តម្លាភាព​រួម​ប​ចំណែក​លើកកម្ពស់​អភិបាលកិច្ច​ល្អ ភាព​ស្អាតស្អំ និង​ភាព​ជា​គំរូ​នៃ​ការ​អនុវត្ត​ច្បាប់​ស្រប​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដែល​បាន​គូសបញ្ជាក់​ថា ការ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា នឹង​ត្រូវ​ផ្លាស់​ប្តូរ​ពី​ពាក្យ​ថា «​វែក​ចក​» ទៅ​ជា «​ការ​សម្អាត​ចក ចេញពី​ផ្ទៃ​បឹង និង​រក្សា​ផ្ទៃ​បឹង​ឱ្យ​ស្អាត​ថ្លា​ជា​ប្រចាំ​» ដើម្បី​ប្រែក្លាយ​សង្គម​ជាតិ​មួយ​ទៅ​ជា​សង្គម​ដែល​រឹង​មាំ មាន​សុខ​សុវត្ថិភាព សណ្តាប់ធ្នាប់ និង​ការ​អភិវឌ្ឍ​ប្រកប ដោយ​ចីរភាព និង​បរិ​យា​បន្ន ជា​ពិសេស ជា​ប្រទេស​ជាតិ មួយ​ដែល​មាន​កម្លាំង​ច​លករ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដ៏​រឹង​មាំ​ខ្លាំងក្លា​ពី​គ្រប់​វិស័យ ប្រកបដោយ​ឆន្ទៈ​ស្មារតី​ខ្ពស់​និង​ការ​ឆ្លើយ​តប​ប្រកបដោយ​ឧត្តម​នវានុវត្តន៍ ស្រប​តាម​ខ្លឹមសារ​ស្នូល នៃ​ប្រធានបទ​ទិវា​របស់​យើង​គឺ «​រួម​គ្នា​ឆ្លើយ​តប​បញ្ហា​គ្រឿងញៀន ក្នុង​បរិបទ​ថ្មី​ប្រកប ដោយ​ភាព​ច្នៃប្រឌិត​»​។ ការងារ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​តែ​ជា​បេសកកម្ម​អាទិភាព​ចម្បង​មួយ ដែល​រាជ រដ្ឋាភិបាល​បន្ត​យកចិត្តទុកដាក់​ដោះ ស្រាយ ដែល​បន្សល់​ទុក​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​បិតា​ស្ថាបនិក​សន្តិភាព និង​ជា​អគ្គ​ម​គ្គុ​ទេ្ទ​សក៍​ឯក​ដ៏​ឆ្នើម​នៃ​កម្ពុជា​។

លោក នាយ​ឧត្តមសេនីយ៍ មាស វិ​រិ​ទ្ធ អគ្គ​លេខា ធិ​ការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើការ​កោតសរសើរ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​  ព្រមទាំង​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចាត់​ទុក​បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​រួម ដែល​ត្រូវ​ចូលរួម​ដោះស្រាយ​ទាំងអស់​គ្នា​។ យុវជន យុវនារី សិស្សានុសិស្ស និង​និស្សិត ត្រូវ​បន្ត​ពង្រឹង​ការ​សិក្សា អភិវឌ្ឍ​ជំនាញ សីលធម៌ វិន័យ និង​សមត្ថភាព​ឌី​ជី​ថ​ល​ដើម្បី​ក្លាយជា​ធនធានមនុស្ស​ប្រកបដោយ​គុណ​វុ​ឌ្ឍ​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ និង​ត្រូវធ្វើ​ជា​គំរូ​ល្អ ក្នុង​ការ​បដិសេធ​គ្រឿងញៀន បារី​អេ​ឡិច​ត្រូ​និក​និង​អបាយមុខ​គ្រប់​ប្រភេទ ព្រមទាំង​ចូលរួម​ផ្សព្វផ្សាយ​សារ​អប់រំ​ដល់​មិត្តភក្តិ​ក្រុម​គ្រួសារ និង​សហគមន៍​។

យោង​តាម​អនុសាសន៍​របស់​សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​ទាំងអស់​ជា​ពិសេស​យុវជន យុវនារី សិស្សានុសិស្ស សូម​ទាញ​យក និង​ប្រើប្រាស់​ឱ្យ​បាន​ទូលំទូលាយ​នូវ​កម្មវិធី​ទូរស័ព្ទ​ដៃ NoDrug របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែល​ជា​ឃ្លាំង​នៃ​ចំណេះដឹង​និង​ប្រព័ន្ធ​អប់រំ​ដ៏​មាន​វិសាលភាព​មួយ​សម្រាប់​ទទួល​បានការ​កម្សាន្ត​បែប​អប់រំ​, ខ្លឹមសារ មេរៀន​សំខាន់​ៗ​ពាក់ព័ន្ធ​ពី​បញ្ហា​គ្រឿងញៀន​និង​ដើម្បី​ស្វែង​យល់​ពី​សេវា​បន្សាប​ព្យាបាល​និង​ស្ដារ​នីតិសម្បទា​។ ព្រោះ​កម្មវិធី​ទូរស័ព្ទ​ដៃ NoDrug ជា​មធ្យោបាយ​រាយការណ៍​សម្ងាត់​និង​មាន ប្រសិទ្ធភាព​បំផុត អំពី​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​សហគមន៍​ដែល​ជា​ស្ពាន​ដ៏​សំខាន់​ក្នុង​កា​រត​ភ្ជាប់​ទំនាក់ទំនង​រវាង​ពលរដ្ឋ​ក្នុង​សហគមន៍​ជាមួយ​សមត្ថកិច្ច​។ អាជ្ញាធរ​មូលដ្ឋាន​និង​កងកម្លាំង​អនុវត្ត​ច្បាប់​គ្រប់​ប្រភេទ បន្ត​អនុវត្ត​វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​និង​បារី​អេ​ឡិច​ត្រូ​និក​ឱ្យ​បាន​ម៉ឺងម៉ាត់​មាន ប្រសិទ្ធភាព ស្រប​តាម​ច្បាប់​ជា​ធរមាន​។

លោក ក៏​បាន​ខ្ញុំ​ក្រើនរំលឹក​ដល់ លោក​អភិបាលក្រុង​-​ស្រុក ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការងារ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដោយ​ចុះ​ធ្វើ​រដ្ឋបាល​ជាប់​ប្រចាំ ដោយ​លើ​ទីតាំង​ដែល​សង្ស័យ​និង​ចាត់វិធានការ​រដ្ឋបាល​និង​ដោះស្រាយ​ឱ្យ​បាន​ទាន់​ពេល​រាល់​បណ្ដឹង​ពី​ករណី​គ្រឿងញៀន​ដោយ​ផ្ទាល់ ឬ​តាម App NoDrug​ក្តី ព្រមទាំង​យកចិត្តទុកដាក់​រៀបចំ​សណ្តាប់ធ្នាប់​បរិវេណ​ជុំវិញ​សាលារៀន និង​គ្រឹះស្ថានសិក្សា ឱ្យ​មាន​របៀបរៀបរយ ជៀសវាង​ការ​ប្រព្រឹត្ត​អំពើ​អបាយមុខ និង​ការ​សេព​គ្រឿង ញៀន​។

សូម​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន ក្រុមហ៊ុន គ្រឹះស្ថាន អង្គការ​ជាតិ និង​អន្តរជាតិ​នានា​ចូលរួម​វិនិយោគ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​និង​សូម​ឱ្យ​គោលការណ៍​សម្អាតផ្ទះ​យើង​និង​សម្អាត​ចក​ចេញពី​បឹង តាម​គោលការណ៍​និង​ស្មារតី​របស់​ជាតិ​ទាំងមូល​។ មាតាបិតា និង​អាណាព្យាបាល​ត្រូវ​បន្ត​យកចិត្តទុកដាក់​ការ​អប់រំ តាមដាន​កូនចៅ​របស់​ខ្លួន​ជា​ប្រចាំ​។ ព្រោះ​គ្រួសារ គឺជា​របង​ការពារ​ដំបូង​សម្រាប់​កុមារ និង​យុវជន​។ ដូច្នេះ មាតាបិតា​ត្រូវ​ស្វែង​យល់​អំពី​កា​រវិ​វត្ត​របស់​កូនចៅ​ទាំង​ផ្នែក​សិក្សា​ទំនាក់ទំនង​សង្គម​បាន​ទាន់​ពេលវេលា​។

សូម​បញ្ជាក់​ថា គ្រឿងញៀន​ដែល​ត្រូវ​បាន​ធ្វើការ​ដុត​បំផ្លាញ​ចោល​ក្នុង​ទិវា អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​មាន​ចំនួន ១​តោន ១៥៣​គីឡូ​ , ៧៣,៨៩​ក្រាម​និង​សារធាតុ​គីមី​ធ្វើការ​បន្សាប​ទម្ងន់ ១​តោន ១៩៤​គីឡូ ២៧៨,៤៩​ក្រាម ៕