សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សានៅប្រទេសជប៉ុនបានរកឃើញថា ការប្រើ ទឹកបាញ់លាង បន្ទាប់ពីបន្ទោបង់ អាចសម្អាតបានល្អជាងការប្រើក្រដាសអនាម័យ ដោយបរិមាណបាក់តេរីនៅលើដៃរបស់អ្នកប្រើក្រដាសអនាម័យមានច្រើនជាង ៧–១០ដង។ អ្នកជំនាញក៏ណែនាំឱ្យប្រើទឹកបាញ់លាងសម្រាប់អ្នកមានជំងឺឫសដូងបាត របួសរន្ធគូថ ឬស្ត្រីក្រោយសម្រាលកូន ព្រោះជួយកាត់បន្ថយការរលាកស្បែក។
លើសពីនេះ ទឹកបាញ់លាងក៏ជួយកាត់បន្ថយការប្រើក្រដាសអនាម័យ ដែលជួយសន្សំធនធាន និងការពារបរិស្ថាន។ ទោះជាយ៉ាងណា គួរប្រើដោយប្រុងប្រយ័ត្ន ព្រោះសម្ពាធទឹកខ្លាំងពេកអាចបង្កឱ្យឈឺ ហើយនៅបង្គន់សាធារណៈ គួរប្រុងប្រយ័ត្នអនាម័យក្បាលបាញ់ ដើម្បីកាត់បន្ថយហានិភ័យឆ្លងមេរោគ៕
ចែករំលែកព័តមាននេះ