រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងជំនាញ នៃអតិការដ្ឋានខណ្ឌទួលគោក ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ ចំនួន២គ្រឿង នៅចំណុចក្បែរវត្តនន្ទមុន្នី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយជិះគេចខ្លួនចូលមូលដ្ឋានខណ្ឌទួលគោក ។
ជនសង្ស័យរូបនោះ ៖
១.ឈ្មោះ ហេង បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅ ពុំពិតប្រាកដ។
២.ឈ្មោះ សួស ម៉េងហួរ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
និង៣.ឈ្មោះ សុខ សាវី ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិព្រៃទាល់ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធនីភ្នំពេញ ។
តាមនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៤និង៣០នាទីទៀបភ្លឺ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ នៅចំណុចលើដងផ្លូវលេខ១៨៦ ក្រុមទី៣ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងករណីលួច (លួចម៉ូតូចំនួន០២គ្រឿង) បានប្រព្រឹត្តបទល្មើសនៅចំណុចក្បែរវត្តនន្ទមុន្នី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមនគរបាលបានឲ្យដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដករហូត ៖ ១-ម៉ូតូម៉ាក Honda Scoopy ស៊េរី២០២៥ ពណ៍ខ្មៅ អត់ផ្លាកលេខ ។ ២-ម៉ូតូម៉ាក Honda Dream C125 ស៊េរី២០១៧ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GT-3302 ជារបស់ជនរងគ្រោះដែលជនសង្ស័យខាងលើ និងបក្ខពួកលួច ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ បានប្រគល់អោយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ នៃអធិការដ្ឋាននគរបាលស្ទឹងមានជ៏យ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ