ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញណែនាំថា បន្លែខ្លះមិនស័ក្តិសមរក្សាទុកក្នុងទូទឹកកកទេ ព្រោះសីតុណ្ហភាពទាបអាចបំផ្លាញកោសិកាបន្លែ ធ្វើឱ្យបាត់បង់រសជាតិ សារធាតុចិញ្ចឹម និងឆាប់ខូច។ បន្លែទាំង៦ រួមមាន ប៉េងប៉ោះ ដំឡូងបារាំង ខ្ទឹមបារាំង តាសក់ ម្ទេសហាវ៉ៃ និងខ្ទឹមស។
ជំនួសវិញ គួររក្សាទុកបន្លែទាំងនេះនៅកន្លែងស្ងួត ត្រជាក់ មានខ្យល់ចេញចូលល្អ និងជៀសវាងពន្លឺព្រះអាទិត្យផ្ទាល់។ ចំណែកបន្លែស្លឹកបៃតងដែលងាយស្វិត និងមានជាតិទឹកខ្ពស់ ទើបគួររក្សាទុកក្នុងទូទឹកកក ដើម្បីរក្សាភាពស្រស់បានយូរ៕
ចែករំលែកព័តមាននេះ