ទីក្រុងហាណូយ៖ អាជ្ញាធរកូរ៉េខាងត្បូងបានបង្ក្រាបបណ្តាញរៀបចំពាក្យសុំសិទ្ធិជ្រកកោនក្លែងក្លាយ ដែលពាក់ព័ន្ធនឹងជនជាតិវៀតណាម ១៣១នាក់។ ជនសង្ស័យសរុប ១១នាក់ រួមទាំងមេខ្យល់អាយុ ៦៨ឆ្នាំ ត្រូវបានបញ្ជូនសំណុំរឿងទៅអយ្យការពីបទល្មើសច្បាប់អន្តោប្រវេសន៍ បន្ទាប់ពីត្រូវចោទថា បានរៀបចំពាក្យសុំជ្រកកោនមិនពិត ដើម្បីឱ្យជនបរទេសអាចបន្តស្នាក់នៅក្នុងប្រទេសដោយស្របច្បាប់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃទី១៥ ខែកក្កដានេះ។
ការស៊ើបអង្កេតបានរកឃើញថា បណ្តាញនេះបានប្រមូលប្រាក់ប្រហែល ២៦៧,០០០ដុល្លារអាម៉េរិក ពីអតិថិជន ចន្លោះខែធ្នូ ឆ្នាំ២០២៤ ដល់ខែតុលា ឆ្នាំ២០២៥។ ជនសង្ស័យបានប្រឌិតប្រវត្តិផ្ទាល់ខ្លួន និងបង្រៀនអ្នកដាក់ពាក្យឱ្យទន្ទេញចម្លើយសម្រាប់ការសម្ភាស ព្រមទាំងបំបែកការដាក់ពាក្យទៅកាន់ការិយាល័យអន្តោប្រវេសន៍ចំនួន ២១កន្លែង ដើម្បីគេចពីការសង្ស័យរបស់អាជ្ញាធរ៕
ចែករំលែកព័តមាននេះ