មុខសញ្ញាម្នាក់ដើរលួ.ចកញ្ចក់ឡាន និងម៉ូតូយ៉ាងសកម្ម ត្រូវនគរបាលខណ្ឌ៧មករា ចាប់បានហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នគរបាលចាប់បានហើយ ជនសង្ស័យម្នាក់ ជាមុខសញ្ញាយ៉ាងសកម្ម ពាក់ព័ន្ធ០៣ករណី លួចកញ្ចក់រថយន្ត និងម៉ូតូ ។
ការឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ២រសៀលថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចមុខផ្សារចាស់ ផ្លូវ១៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យ ឈ្មោះ ចាន់ ទូច ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។
ប្រភពពីនគរបាល បានអោយដឹងថា ដោយអនុវត្តន៍តាមការណែនាំពី លោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានបកម្លាំងនគរបាលខណ្ឌ៧មករា បានស្រាវជ្រាវឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ៣ករណី ដែលជាមុខសញ្ញាលួចយ៉ាងសកម្ម ។ ក្នុងនោះករណីទី១ លួចម៉ូតូ ១គ្រឿង នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា ,ករណីទី២ កាលពីវេលាម៉ោង៧ និង១០នាទីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានធ្វើសកម្មភាពលួចកញ្ចក់ឡាន នៅត្រង់ចំណុចសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ , និងករណីទី៣ ធ្វើសកម្មភាពលួចកញ្ចក់ឡាន នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ធ្វើការសាកសួរដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕



ចែករំលែកព័តមាននេះ