ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក និង​អ៊ីរ៉ង់​នៅ​តែ​បន្ត​វា.យ​ប្រ.ហារ​គ្នា​ ហើយ​អាច​ធ្វើ​ឱ្យ​កិច្ច​ព្រម​ព្រៀង​បទ​ឈ.ប់​បា.ញ់​អាច​នឹង​បរាជ័យ

1 ថ្ងៃ មុន

ទី​ក្រុង​តេ​អេរ៉ង់៖ ថ្ងៃ​នេះ អ៊ីរ៉ង់ និង​អាមេរិក​បន្ត​វាយ​បក​គ្នា​ទៅ​វិញ​ទៅមកដោយ​ប្រើ​ប្រាស់​មីស៊ីល​ និងដ្រូន​។ អ៊ីរ៉ង់​វាយ​ប្រហារ​មូល​ដ្ឋាន​យោធា​អាមេរិក​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស​កាល​ពី​យប់​មិញ​។ អ៊ីរ៉ង់​ថែម​ទាំង​ប្រកាស​​ថា​ខ្លួន​បាន​បិទ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ឡើង​វិញ​។ អំពើ​ហិង្សា​ដែលកើត​ឡើង​ជា​ថ្មី​នេះ​ធ្វើ​ឱ្យ​គេ​សង្ស័យ​ថា​ហេង​ស៊យ​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​បណ្ដោះ​អាសន្ន​នោះ​អាច​នឹង​បរាជ័យ​។ តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​នេះ ភាគី​ទាំង​២ត្រូវ​ខិត​ខំ​ចរ​ចា​គ្នា​នៅ​ក្នុង​រយៈ​ពេល​៦០​ថ្ងៃ​ដើម្បី​ឱ្យ​ចេញ​ជា​កិច្ច​ព្រម​ព្រៀង និង​បិទ​បញ្ចប់​ការ​ផ្ទុះ​អាវុធ​ពី​គ្រប់​ភាគី​។​

ការ​វាយ​ប្រហារ​គ្នា​លើក​នេះកើត​មាន​ឡើង​នៅ​ពេល​អ៊ីរ៉ង់​ចង់​គ្រប់​គ្រង​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ផ្ដាច់​មុខ និង​ចង់​ទារ​ថ្លៃ​ពី​កប៉ាល់​ដឹក​ទំនិញនានា​ដែល​បើក​កាត់​ច្រក​នេះ​។ ឥឡូវ​នេះ អ៊ីរ៉ង់​ពង្រីក​ការ​វាយ​ប្រហារ​ចូល​មូល​ដ្ឋាន​អាមេរិក​នៅ​កាតា​ដែល​ជា​ប្រទេស​សម្រប​សម្រួល​ការ​ចរ​ចា​គ្នា​។ សហ​ភាព​អារ៉ាប់​រួម​ដែល​មិន​ត្រូវ​បាន​វាយ​ប្រហារ​ពី​សំណាក់អ៊ីរ៉ង់​ទេ​ចាប់​តាំង​ពី​ខែ​ឧសភា​ថ្លែង​ថា​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​ខ្លួន​ក៏​បាន​បាញ់​ស្ទាក់​មីស៊ីល និង​ដ្រូន​ដែល​ហោះ​ចេញ​ពីទឹក​ដី​អ៊ីរ៉ង់​ផង​ដែរ​។ យោធា​អាមេរិក​ចាប់​ផ្ដើម​បើក​ការ​វាយ​ប្រហារ​អ៊ីរ៉ង់​នៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​អាទិត្យ​ដើម្បី​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​ការ​បន្ទច់​បង្អាក់អ៊ីរ៉ង់​មិន​ឱ្យ​វាយ​ប្រហារ​ទៅ​លើ​នាវឹក​​នៅ​ក្នុ​ងប៉ាល់​ស៊ីវិល និង​កប៉ាល់​ពាណិជ្ជ​កម្ម​ដែល​ពួក​គេ​​ត្រូវ​តែ​មាន​សិទ្ធិ​ធ្វើ​ដំណើរ​កាត់​ទី​នោះដោយ​សេរី​។

អ្នក​នាំ​ពាក្យ​បញ្ជា​ការ​ដ្ឋាន​យោធា​អាមេរិក​ លោក​ធីម​ ហក​ឃីន (Tim Hawkins) ថ្លែង​ប្រាប់​ស៊ី​អឹន​អឹន​ថា​យន្ត​ហោះ​អាមេរិក​មួយ​គ្រឿង​បាន​បាញ់​ទម្លាក់​មីស៊ីល​បណ្ដែត​របស់​អ៊ីរ៉ង់​។ សារ​ពត៌​មាន​អ៊ីរ៉ង់ផ្សាយ​ថា​មាន​ករណី​វាយ​ប្រហារ​ដោយ​មីស៊ីល និង​មាន​សំឡេង​ផ្ទុះ​នៅ​ទី​ក្រុង​មាត់​សមុទ្រ​ស៊ីរីក (Sirik), ​​បាន់​ដា​ អាបាស់ (Bandar Abbas) ដែល​ជា​ទី​តាំង​យោធា​របស់​អ៊ីរ៉ង់​នៅ​តាម​ច្រក​ហ័រ​ម៉ូស​ និង​ក៏​វាយ​ប្រហារ​ផង​ដែរ​ទៅ​លើ​កោះ​កេសឹម (Qeshm)​។ ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​បាន​ប្រកាស​ថ្កោល​ទោស​ជា​ទម្ងន់​ចំពោះ​អ្វី​ដែល​ខ្លួន​ហៅថា​ជា​អំពើ​ឈ្លាន​ពាន​របស់​អាមេរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់​។

ក្រសួង​ដដែល​នេះ​អះ​អាង​ថា​ការ​ចរ​ចា​គ្នា​រវាង​អ៊ីរ៉ង់​ និង​អូម៉ង់​កាល​ពី​ថ្ងៃ​សៅរ៍​មិន​អាច​សម្រេច​បាន​លទ្ធ​ផល​ដូច​ការ​ចង់​បាន​នោះ​ទេ​ដោយ​សារ​លក្ខ​ខណ្ឌ​ទាំង​នោះ​មាន​លក្ខណៈ​ច្បោល​ៗ និង​ទូលំ​ទូលាយ​ពេក​។ កិច្ច​ពិភាក្សា​នោះ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​រៀប​ចំ​ចាត់​ចែង​ច្រក​សមុទ្រ​ហ័រ​ម៉ូស​។ កាល​ពី​សប្ដាហ៍​មុន លោកដូណាល់​ត្រាំ​ថ្លែង​ថា​បទ​ឈប់​បាញ់​ជា​បណ្ដោះ​អាសន្ន​នោះ​បាន​បិទ​បញ្ចប់​ទៅ​ហើយ។ ប៉ុន្តែ​លោក​នៅ​តែ​បើក​ទ្វារចំហ​ជា​និច្ច​សម្រាប់​ការ​ចរ​ចា​គ្នា​លើក​ក្រោយ​ទៀត​។ ប្រធាន​ក្រុម​ចរ​ចា​របស់​អ៊ីរ៉ង់​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​ «សក​រាជនៃ​កិច្ច​ព្រម​ព្រៀង​ដែល​ធ្វើ​តម្រូវ​តាម​ភាគី​តែ​ម្ខាង​នោះ​បាន​ឈាន​ដល់​ទី​បញ្ចប់​ហើយ​។ យើង​សូម​ប្រាប់​អ្នកឱ្យ​បាន​ដឹង​៖ ចូរ​អ្នក​ធ្វើ​ដូច​ការ​សន្យា​របស់​ខ្លួន​។ បើ​មិន​ដូច្នេះ​ទេ​ អ្នក​នឹង​ត្រូវ​បង់​តម្លៃ​ដ៏​ខ្ពស់​។ អ្នក​ត្រូវ​តែ​ហ៊ាន​ប្រឈម​នឹង​ការ​ពិត​»៕ ប្រភព៖ Reuters​