ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកស្ទឹងសង្កែកើនឡើងខ្លាំង! រដ្ឋបាលស្រុករតនមណ្ឌល ជូនដំណឹងឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ និងមើលថែកុមារតូចៗ

9 ម៉ោង មុន

រដ្ឋបាល​ស្រុក​រតន​មណ្ឌល ជូនដំណឹង​ពី​ការ​កើនឡើង​នៃ​ទឹកស្ទឹង​សង្កែ និង​ការ​បើកទ្វារ​ទឹក​ទំនប់​សេក​សក ៣​ទ្វារ ព្រមទាំង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។

ជាក់ស្តែង​រដ្ឋបាល​ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា​នេះ​ថា ៖ សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​អ្នក​រស់នៅ​តាម​ដងស្ទឹង ស្ទឹង​សង្កែ និង​តំបន់​ទំនាប​ក្នុងស្រុក​រតន​មណ្ឌល មេត្តា​ជ្រាប​ថា គិត​ត្រឹម​ម៉ោង​៦:១០ នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៦ ស្ថានភាព​ទឹកស្ទឹង​ក្នុងស្រុក​រតន​មណ្ឌល​មានការ​កើនឡើង ។

រដ្ឋបាល​ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង​បាន​បន្ត​ថា ជាមួយ​គ្នា​នេះ បាន​បើកទ្វារ​ទឹក​នៃ​ទំនប់​ពហុ​បំណង​បាត់ដំបង (​សេក​សក​) ចំនួន ៣ ទ្វារ ដោយ​លើកកម្ពស់​ទ្វារ​ទឹក ១ ម៉ែត្រ ។

សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​តាមដាន​ព័ត៌មាន​ជា​ប្រចាំ និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​សុវត្ថិភាព​មនុស្ស​ចាស់ កុមារ និង​ទ្រព្យសម្បត្តិ ព្រមទាំង​ជៀសវាង​ការ​ចុះ​លេង​ទឹក ឬ​ឆ្លងកាត់​តំបន់​ដែល​មាន​ចរន្តទឹក​ហូរ​ខ្លាំង ។ សូម​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ផ្លាស់​ទី​ទៅ​កាន់​ទីទួល​សុវត្ថិភាព ប្រសិនបើ​ស្ថានភាព​ទឹក​បន្ត​កើនឡើង​៕