ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាសផ្អាកទទួលភ្ញៀវទេសចរមកកម្សាន្តនៅឃុំដងពែង ស្រុកស្រែអំបិល ចាប់ពីថ្ងៃនេះតទៅ រហូតមានការជូនដំណឹងថ្មី

1 ថ្ងៃ មុន
  • កោះកុង

ខេត្តកោះកុង ៖ ដើម្បី​ធានា​សុវត្ថិភាព​សណ្តាប់ធ្នាប់ អាជ្ញាធរ​ស្រុកស្រែ​អំបិល ជូនដំណឹង​ផ្អាក​ទទួលភ្ញៀវ​ទេសចរ​មក​លម្ហែកាយ​នៅ​ឃុំ​ដង​ពែង ជា​បណ្តោះអាសន្ន ។

ជាក់​ស្តេ​ង​បើ​យោង​តាម​ផេ​ក​អធិការដ្ឋាន ន​.​ប ស្រុកស្រែ​អំបិល បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា​នេះ​ថា ៖ អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល សូម​ជម្រាប​ជូន​ដល់​ភ្ញៀវ​ទេសចរណ៍ ដែល​មក​កម្សាន្ត​ក្នុង​មូលដ្ឋាន​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង ដើម្បី​ធានា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការពារ​ផលប្រយោជន៍​រួម អាជ្ញា​ធរមាន​សមត្ថកិច្ច សូម​ជម្រាប​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ព្រមទាំង​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ ឱ្យ​បាន​ជ្រាប​ថា ការ​ទទួលភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ក្នុង​មូលដ្ឋាន​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ រហូត​ដល់​មាន​សេចក្ដីជូនដំណឹង​ជា​ថ្មី ។


ក្នុងអំឡុងពេល​ផ្អាក​នេះ សូម​សាធារណជន និង​ភ្ញៀវ​ទេសចរ​ទាំងអស់ មេ​ត្ត​កុំ​ធ្វើ​ដំណើរ​មក​កម្សាន្ត​ក្នុង​តំបន់​ខាងលើ និង​សូម​ចូលរួម​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឱ្យ​បាន​ខ្ជាប់ខ្ជួន ៕