ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ពន្ធនាគារ ២៥​រូប ចូលរួម​វគ្គ​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត នៅ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៦ លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ ឈឹ​ម សុ​ផា​ណា​រ៉ាត ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ដឹកនាំ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ចំណុះ​នាយកដ្ឋាន​ប្រតិបត្តិ សហការ​ជាមួយ​ក្រុម​គ្រូ​បង្គោល នៃ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស រៀបចំ​វគ្គ​ហ្វឹកហាត់​ស្តី​ពី របៀប​ប្រើប្រាស់​អាវុធ និង​ការ​បាញ់​គ្រាប់​ពិត នៅ​ទីលាន​បាញ់​គ្រាប់​ពិត នៃ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​(៩១១) ដោយ​មានការ​ចូលរួម​ពី​អនុប្រធាន​នាយកដ្ឋាន ប្រធាន​ការិយាល័យ និង​មន្ត្រី​ចំណុះ​នាយកដ្ឋាន​ប្រតិបត្តិ សរុប​ចំនួន​២៥​រូប ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ចំណេះដឹង ទ្រឹស្តី និង​ជំនាញ​អនុវត្ត​ជាក់ស្តែង​ក្នុង​ការ​ប្រើប្រាស់​អាវុធ​ប្រកបដោយ​សុវត្ថិភាព ភាព​ត្រឹមត្រូវ វិន័យ ប្រសិទ្ធភាព និង​តម្រូវការ​ប្រតិបត្តិការ​របស់​កងកម្លាំង ៕