ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យឆាបឆេះរោងចក្រមួយកន្លែងយ៉ាងសន្ធោសន្ធៅ

21 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​ព័ត៌មាន​បឋម​ នៅ​វេលា​ម៉ោង១​និង​៥០​នាទី​រសៀលថ្ងៃ​ទី​១១ កក្កដា ឆ្នាំ​២០២៦ នេះ ព្រះ​អគ្គិភ័យ​ឆាបឆេះ​រោងចក្រមួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​សាលា សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

គេ​នៅ​ពុំ​ទាន់​ដឹង​ថា ​ជា​រោងចក្រ​ផលិត​អ្វី​នៅឡើយ​ទេ ហើយ​មើលទៅ​ភ្លើង​ឆេះ​ខ្លាំង និង​មាន​ផ្សែងហុយ​ឡើង​លើ​កប់​អាកាស ហើយ​ក្រោយ​ពេល​ទទួល​ដំណឹង​នេះ​បាន​ភ្លាម​ៗ អាជ្ញាធរ​និង​សមត្ថកិច្ច​កំពុង​ចេញ​អន្តរាគមន៍ ។

ប៉ុន្តែ​ប្រភព​ខ្លះ​បាន​អះអាង​ថា ​ឆេះ​រោងចក្រ​ផលិត​ចាន​ស្នោ​ ដែល​ត្រូវ​ភ្លើង​ឆេះ​ម្ដង​រួច​មក​ហើយ​ កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៦ កន្លង​ទៅ ។ ដោយឡែក​ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​
នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​កាន់​ទីនោះ​ហើយ ទោះ​យ៉ាងណា​ព័ត៌មាន​បន្ថែម​នឹង​ផ្សាយ​ជូន​បន្ត​ទៀត​នៅ​ពេល​ក្រោយ ៕