ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាបដាក់​​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ចំនួន​៣៧០​ដើម​នៅ​លើ​ផ្លូវជាតិ​លេខ​៦

1 ថ្ងៃ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​ពីឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត​សៀមរាប ក្នុង​ការ​លើកកម្ពស់​សន្តិ​សុខ​​សុវត្ថិភាព និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​នា​ពេល​យប់ ក្រុមការងារ​បច្ចេកទេស​បាន​ដំឡើង និង​ដាក់​ឱ្យ​ដំណើរការ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ជា​ផ្លូវការ​ហើយ​ ។

ការដំឡើងធ្វើឡើងទាំង​សងខាង​ផ្លូវជាតិ​លេខ​៦ ចាប់ពី​ស្ពាន​ទឹក​វិល រហូត​ដល់​ស្ពាន​ស្រុក​ពួក​ ប្រវែង​​សរុប​៧,៥​គីឡូម៉ែត្រ​ ដែលមានចំនួន​បង្គោល​ភ្លើង​សរុប​៣៧០​ដើម (​សម្រេច​បាន​១០០%)​។

ការ​ដំឡើង​នេះ​ គឺ​គ្រាន់តែ​ជា​ជំហាន​ទី​១​ប៉ុណ្ណោះ​។ រដ្ឋបាល​ខេត្តសៀមរាប ​មាន​ផែនការ​បន្ត​ពង្រីក​ការ​ដំឡើង​ភ្លើង​បំភ្លឺ​ផ្លូវ​នេះ​ជា​ជំហាន​ៗបន្តទៀត​​ចាប់ពី​ស្រុក​ពួក រហូត​ដល់​ព្រំប្រទល់​ខេត្តបន្ទាយមានជ័យ​ ។ ជំហាន​បន្ទាប់​ទៀត​ បន្ត​ដំឡើង​ចាប់ពី​ស្រុក​ប្រា​សាទបាគង រហូត​ដល់​ព្រំប្រទល់​ខេត្តកំពង់ធំ​ ។