ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ខេត្តសៀមរាប ចុះ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ និង​ពិនិត្យ​សារធាតុ​ញៀ.ន​នៅ​លើ​ផ្លូវជាតិ​លេខ​៦

1 ថ្ងៃ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៦ ស្រប​តាម​ការ​ណែនាំ​របស់​ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ដសៀមរាប បាន​ចាត់​កម្លាំង​ចម្រុះ​ចុះ​យុទ្ធនាការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ភូមិ​រលួស​លិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង​ ។

កម្លាំង​ចម្រុះ​ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ រួម​មាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​, មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង និង​កងរាជអាវុធហត្ថ​ស្រុក​​ផងដែរ ។

ការចុះ​​​ត្រួតពិនិត្យ​លើយានយន្ត​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ និងធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន​លើ​អ្នកបើកបរ ​។ ​ក្នុងកិច្ច​ការនេះ ក៏បានពន្យល់​ណែនាំ​ពី​ច្បាប់​ចរាចរណ៍ ព្រមទាំង​ចែក​សៀវភៅ​ច្បាប់ និង​ឯកសារ​ពាក់ព័ន្ធ​ជូន​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដងផ្លូវទៀតផង ​ ។