ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​១១​នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ ៣​ករណី​ផ្សេង​គ្នា​

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ព្រឹក ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៦ កម្លាំង​ការិយាល័យ​ជំនាញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ១១​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​ពាក់ព័ន្ធ ៣​ករណី​ផ្សេង​គ្នា បន្ទាប់​ពី​ត្រូវ​បាន​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ក្នុង​នោះ​រួម​មាន​៖

-​ជនសង្ស័យ​ចំនួន ០២​នាក់ ១-​ឈ្មោះ ថន សំណាង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​, ២-​ឈ្មោះ ដូង សុផល ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​យក​ដែក​ស​សៃ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​អោយ​របួសធ្ងន់​) កាលពី​ថ្ងៃ​ទី​០៨ ខែកក្កដា​ ​ឆ្នាំ​២០២៦ នៅ​ចំណុច​ក្បែរ​ការដ្ឋាន​បុរី​ជីប​ម៉ុង​ហ្គ្រែ​ន​លែ​ន​ម៉ាក​២១៧ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

-​ជនសង្ស័យ​ឈ្មោះ ជា ខាវ ហៅ​ញ៉ា​ញ់ អាយុ​២០​ឆ្នាំ ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ កាលពី​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១១០៩ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ចំណែកឯ​ម៉ូតូ​០១​គ្រឿង​ម៉ាក HONDA SCOOPY ផ្លា​ក​លេខ​តាកែវ 1K-2759 ពណ៌​ស បាន​ប្រគល់​ជូន​ម្ចាស់​វិញ​។

-​ជនសង្ស័យ​ជា​ក្មេង​ទំនើង​ចំនួន ០៨​នាក់ ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២៦ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា (​ក្មេង​ទំនើង​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក​) និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា ដែល​ប្រព្រឹត្ត​នៅ​ចំណុច ក្លឹ​ប Roller មាន​ទីតាំង​ស្ថិត​នៅ ភូមិ​១១ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៦​។ ក្មេង​ទំនើង​ទាំង​០៨​នាក់ រួម​មាន​៖ ១-​ឈ្មោះ ផា​ន់ លី​គី​ម​ហូរ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​, ២-​ឈ្មោះ ហេង ហ៊ុយ​ទ្រី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​, ៣-​ឈ្មោះ ពៅ ដា​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ៤-​ឈ្មោះ រុន ចំរើន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​, ៥-​ឈ្មោះ ច្រក់ ប្រេ​ប ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​, ៦-​ឈ្មោះ យី ចំរើន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​, ៧-​ឈ្មោះ សោ វ៉ា​ន់​ឌី​ឡែ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ៨-​ឈ្មោះ យ៉េន ជើង​សាន ភេទ​ប្រុស អាយុ​២០​ឆ្នាំ​៕