យោងតាមការចុះផ្សាយពីប្រភពបរទេស បុរសម្នាក់អាយុ ៣៥ ឆ្នាំ នៅកោះតៃវ៉ាន់ ទោះបីមិនផឹកស្រា មិនជក់បារី និងរស់នៅបែបសុខភាពល្អ ក៏ត្រូវបានរកឃើញថាមានជំងឺខ្សោយតម្រងនោមដំណាក់កាលទី៣។
វេជ្ជបណ្ឌិតបានរកឃើញថា មូលហេតុចម្បងគឺការទទួលទានអាហារកែច្នៃខ្ពស់ជាប្រចាំ ជាពិសេសនៅអាហារពេលព្រឹក។ អាហារដែលគួរប្រុងប្រយ័ត្នរួមមាន នំប៉័ងសាច់ និងសាច់ក្រក មីឬគុយទាវកែច្នៃ ប្រហិតត្រី និងស៊ុបឬទឹកស៊ុបកែច្នៃ។
អ្នកជំនាញព្រមានថា ការទទួលទានផូស្វាតច្រើនពេក អាចបង្កគ្រោះថ្នាក់ដល់តម្រងនោម បេះដូង និងសរសៃឈាម៕
ចែករំលែកព័តមាននេះ