ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាមានទំហំពាណិជ្ជកម្មសរុបជិត ៣៧ពាន់លានដុល្លារក្នុងកន្លះឆ្នាំកន្លងមក

1 ថ្ងៃ មុន

នៅ​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២៦ កម្ពុជា​បាន​ធ្វើ​ពាណិជ្ជកម្ម​នាំ​ចេញ និង​នាំ​ចូល​មាន​តម្លៃ​សរុប​ប្រមាណ​ជា​ជិត​៣៧​ពាន់​លាន​ដុល្លារ ដោយ​កើនឡើង​ប្រមាណ​ជា​ជាង​១០​ភាគរយ ។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​អះអាង​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៦​ថា ពី​ខែមករា ដល់​ខែមិថុនា កម្ពុជា​នាំ​ចេញ​បាន​ជាង​១៧ ពាន់​លាន​ដុល្លារ កើនឡើង​១៩,៥​ភាគរយ ហើយ​នាំ​ចូល​មក​វិញ គឺ​មាន​តម្លៃ​សរុប​ជិត ២០​ពាន់​លាន​ដុល្លារ កើនឡើង​សរុប​២១,៤​ភាគរយ ។

មក​ដល់​ពេល​នេះ ដៃគូ​ពាណិជ្ជកម្ម​ធំ​ៗ​កំពូល​ទាំង​១០ របស់​កម្ពុជា គឺ​មាន​ចិន សហរដ្ឋអាមេរិក វៀតណាម ជប៉ុន ថៃ សិង្ហ​បុរី ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី កា​ណា​ដា និង​អេ​ស្ប៉ា​ញ ។