កោះតៃវ៉ាន់ ៖ បណ្ដាសាលារៀនការិយាល័យ និងហាងនានាបានបិទទ្វារ ហើយតាមបណ្ដាវិថីនៅក្រុងតៃប៉ិ ប្រែជាស្ងាត់ជ្រងំ
នាព្រឹកថ្ងៃទី១០ កក្កដា ក៏ដូចជានៅផ្នែកខាងជើងកោះតៃវ៉ាន់ទាំងមូលដែរ ប្រជាជនក្រុងតៃប៉ិ ត្រូវបានស្នើឲ្យប្រុងប្រៀបខ្លួនចំពោះការបោកបក់មកដល់នៃមហាព្យុះទីហ្វុង BAVI ដែលនឹងវាយប្រហារលើឆ្នេរសមុទ្រខាងជើង និងខាងកើតតៃវ៉ាន់ នាយប់ថ្ងៃទី១០ និងថ្ងៃទី១១ កក្កដា មុនពេលព្យុះនោះ បោកបក់សំដៅចិនដីគោក ។

ខ្យល់បោកបក់ខ្លាំងបំផុត និងភ្លៀងធ្លាក់ខ្លាំង ដល់កម្រិត៩០០មីល្លីម៉ែត្រ នឹងកើតមាន ហើយរលកសមុទ្រអាចមានដល់កម្ពស់ជាង៦ម៉ែត្រ ពិសេសក្នុងតំបន់KEELUNG និងYILAN ។ មុននេះ គឹនាថ្ងៃទី៩ កក្កដា ពលរដ្ឋកោះតៃវ៉ាន់សម្រុកលើកគ្នា មកកាន់បណ្ដាផ្សារទំនើប ដើម្បីទិញរបស់របរហូបចុក ប្រើបាស់ចាំបាច់នានាបម្រុងទុក ។ មនុស្សម្នាតម្រង់ជួរគ្នាយ៉ាងវែងរង់ចាំទិញរបស់របរ ។ ទំនិញទាំងឡាយ ត្រូវបានគេប្រមូលទិញអស់ ។ ចំណែកម្ចាស់ហាងមួយចំនួនបានឲ្យគេដាក់បាវខ្សាច់ត្រៀមទប់ទល់ទឹកជន់លិចហាង ។

ព្យុះទីហ្វុងBAVI ដែលវាយប្រហារលើកោះហ្គាម និងប្រជុំកោះម៉ារីយ៉ានខាងជើង កាលពីថ្ងៃទី៦ កក្កដា ជាមហាព្យុះមួយនោះបានបាត់បង់កម្លាំងខ្លះតែនៅតែខ្លាំង ។ នេះជាការព្រមានរបស់ផ្នែកឧតុនិយមតៃវ៉ាន់ ។ ព្យុះនោះអាចមានខ្យល់បោកបក់មានមុខយ៉ាងធំដល់ជាង៣៨០គីឡូម៉ែត្រ ធ្វើឲ្យវាជាព្យុះមានមុខធំបំផុត ពុំធ្លាប់មានចាប់តាំងពីឆ្នាំ១៩៩៥មក វាយប្រហារកោះតៃ
វ៉ាន់។ បណ្ដានាវាដឹកអ្នកដំណើរ ឬទំនិញ ទៅកោះកោះផ្សេងៗនៅជុំវិញ ត្រូវផ្អាកហើយបណ្ដាជើងហោះហើររបស់យន្តហោះត្រូវលុបចោល ។ ចិនដីគោកក៏កំពុងរៀបចំខ្លួនទប់ទល់នឹងព្យុះនោហដែរ បន្ទាប់ពីជួបប្រទះទឹកជំនន់ដ៏អាក្រក់មួយមក ៕

ចែករំលែកព័តមាននេះ