ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បង្ហាញ​អត្តសញ្ញាណ​ក្រុម​ចោរ​ហារ​រយ​ដែល​អុក​ឡុក​អ្នក​ស្រុ​បាណ​ន់​ក្រោយ​ពី​ប្រមូល​បាន​១៧​នាក់     

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ យោង​តាម​របាយ​ការ​ណ៍​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​បាណ​ន់​បាន​បិទ​បញ្ចប់​​​ការ​ស៊ើប​អ​ង្កេ​ត គិត​ត្រឹម​​នៅ​ថ្ងៃ​ទី​១០ កក្កដា ក្នុង​សំណុំរឿង ​«​បង្ក្រាប​ក្រុម​ចោរ​ហា​​រយ​» មន្ត្រី​ជំនាញ​ប្រមូល​បាន​ក្រុម​ជនសង្ស័យ​សរុប​ចំនួន​១៧​នាក់  ដែល​សុទ្ធ​សឹង​ជា​ក្មេង​វ័យ​ជំទង់​ដែល​មាន​អាយុ​ចន្លោះ​ពី​១៤-១៩​ឆ្នាំ ហើយ​ភាគ​ច្រើន​ជា​កូនចៅ​អ្នកស្រុក​បាណ​ន់​តែ​ម្ដង ​។ នេះ​បើ​តាម​របាយ​ការ​ណ៍​​ផ្លូវការ​ ។

​តាម​រយៈ​របាយ​ការ​ណ៍អធិការ​ស្រុក​បាណ​ន់ លោក ហេង បារាំង  បាន​ឲ្យ​ដឹង​ថា   ក្រុម​ជន​សង្ស័យ​ដែល​ធ្វើ​សកម្មភាព​ «​លួច​ទ្រព្យសម្បត្តិ​» ​ប្រជាពលរដ្ឋ​ស្រុក​បាណ​ន់​យ៉ាង​កក្រើក​កន្លង​មកនេះ ត្រូវ​កម្លាំង​របស់​លោក​បង្ក្រាប​តាម​ឃាត់ខ្លួន​បាន​អស់ហើយ សរុប​ចំនួន​​១៧​នាក់   ហើយ​សុទ្ធ​សឹង​ជា​កូនចៅ​អ្នកស្រុក​បាណ​ន់​នេះ​តែ​ម្ដង​ ។ កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជនសង្ស័័យ​មួយ​សំបុក​នេះ ធ្វើ​ឡើង​ដោយ​យោង​តាម​បណ្ដឹង​ជន​រង​គ្រោះ​ឈ្មោះ ហេង ហ៊ុន ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ រស់នៅ​ចំណុច​ភូមិ​អន្លង់​តា​មី ឃុំ​ឈើទាល ស្រុក​បាណ​ន់ និង​ជន​រង​គ្រោះ​ឈ្មោះ ពេជ្រ គង់ នៅ​ភូមិ​បាណ​ន់ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់​ ។ 

តាម​រយៈ​របាយ​ការ​ណ៍ សមត្ថកិច្ច​បាន​បង្ហាញ​អត្តសញ្ញាណ​ក្រុម​ជនសង្ស័យ​វ័យក្មេង​ទាំង​១៧​នាក់​នោះ រួម​មាន ​៖  ១-ឈ្មោះ ធិ​ន សុ​ធាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិប​បុះ ឃុំ​ឈើ​ទាល ស្រុក​បាណ​ន់ ២-​ឈ្មោះ​ផូ ភិ​រុន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ស្វាយព្រៃ ឃុំ​ក​ន្ទឺ​១ ស្រុក​បាណ​ន់​ ៣-​ឈ្មោះ វិចិត្រ ចាន់​ត្រា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ នៅ​ភូមិប​បុះ ឃុំ​ឈើ​ទាល ស្រុក​បាណ​ន់ ៤-​ឈ្មោះ​ផៃ សា​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​បាយដំរាំ ស្រុក​បាណ​ន់ ៥-​ឈ្មោះ​រស្មី ច័ន្ទ​បូ​រី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ​នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​បាយដំរាំ ស្រុក​បាណ​ន់​ ៦-​ឈ្មោះ​ផា​ន់​ណា ចាន់​ណា ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់ ៧-​ឈ្មោះ​ភុ​ន ផា​នុ​ន ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​ក​ន្ទឺ​១ ស្រុក​បាណ​ន់ ៨-​ឈ្មោះ​ហាត់ សីហា ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ នៅ​ភូមិ​កំពង់អំពិល ឃុំ​ក​ន្ទឺ​១ ​ស្រុក​បាណ​ន់ ​

៩-​ឈ្មោះ​រតនា កក្កដា ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ នៅ​ភូមិ​កំប៉ង់​​កើ​ត ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់ ១០-​ឈ្មោះ​ភើយ សុ​ផា​ន​ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ទូល​ធ្នង់ ឃុំ​ក​ន្ទឺ​១ ស្រុក​បាណ​ន់ ១១-​ឈ្មោះ​រ័​ត្ន សីហា ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ នៅ​ភូមិ​បាណ​ន់ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់ ១២-​ឈ្មោះ​ឃុន ខេ​ម ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ទួល​ច្រនៀង ​ឃុំ​បាយដំរាំ ស្រុក​បាណ​ន់ ១៣-​ឈ្មោះ​សិត ច​ន្ថា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​អន្លង់​តា​ម៉ី ឃុំ​ឈើទាល ស្រុក​បាណ​ន់ ១៤-​ឈ្មោះ ហាត់ វាស្នា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ថ្កូវ ឃុំ​ឈើទាល ស្រុក​បាណ​ន់​ ១៥-​ឈ្មោះ​ថេ​ម ប៊ុ​ន​ថេ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​ក​ន្ទឺ​១ ស្រុក​បាណ​ន់​ ១៦-​ឈ្មោះ​ឃុំ សុ​ផាត់ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង និង​​១៧-​ឈ្មោះ​ច័ន្ទ ឧត្តម ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ នៅ​ភូមិ​អង់ សង្កាត់​អូរ​ចា ក្រុ​បាត់ដំបង ​។

​បើ​តាម​របាយ​ការ​ណ៍​​ដដែល​ថា​ ក្រុម​ជនសង្ស័យ​ទាំង​១៧​នាក់ បាន​ផ្ដល់​ចម្លើយ​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា  ពួក​គេ​ពិតជា​បាន​រួមគំនិត​ប្រព្រឹត្ត​អំពើ​ «​ចោរកម្ម​» គាស់​ទម្លុះទម្លាយ​លំនៅ​ឋាន ឬ​តូប​លក់ដូរ លួច​យក​ទ្រព្យសម្បត្តិ ឬ​គ្រឿង​កំប៉ុង​ភេសជ្ជៈ​របស់​ប្រជាពលរដ្ឋ​មែន ​។

​លោក​ហេង បារាំង  អធិការ​ស្រុក​បាណ​ន់ បាន​បញ្ជាក់​ថា   ប​ច្ចុប្ប​ន្ន​ ក្រុម​ជនសង្ស័យ​ទាំង​​១៧​នាក់ កំពុង​ឃាត់ខ្លួន​បណ្តោះ​អាសន្ន សួរនាំ​ឡើយ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណ​ន់ ដើ​ម្បី​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំ​នាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ត​នីតិវិធី​ ៕