ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រុមការងារ​ធ្វើ​ផ្លូវ ​បើក​ឆ្លង​ផ្លូវដែក​ ត្រូវរថភ្លើងបុ.ក របួ.ស​ធ្ងន់ម្នាក់​

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ មានករណី​​រថភ្លើង​បុក​រថយន្ត​ក្រុមការងារ​ធ្វើ​ផ្លូវ​ បណ្តាល​ឱ្យ​របួសធ្ងន់​ម្នាក់​ ខណៈ​ពេលរថយន្ត​​បើក​ឆ្លង​ផ្លូវដែក​ ដែលហេតុការណ៍នេះ​បាន​​កើតឡើង​​កាលពី​​ល្ងាច​ថ្ងៃ​ទី​៩ ខែ​ក​ក្ក​ដា ឆ្នាំ​២០២៦​នៅ​ចំណុច​ក្បាល​ទឹកថ្លា ភូមិ​ទឹកថ្លា ​សង្កាត់​ទឹកថ្លា ក្រុង​សិរិ​សោភ័ណ​។

មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ ​មុនពេលកើតហេតុ មាន​រថយន្ត​មួយគ្រឿង​ម៉ា​កហ៊ីយ៉ាន់​​ដាយ​កូរ៉េ​ឃ្លុប ​ពាក់​ស្លាក់​លេខ ​ភ្នំពេញ​ 2CC-1552​ បាន​បើកបរ​តាម​ផ្លូវលំ​ឆ្លង​ផ្លូវដែក​បម្រុង​ឆ្លង​មក​ផ្លូវជាតិ​លេខ​៥​ ត្រូវ​បាន​រថភ្លើង​ដែល​បើកបរ​ទិស​ដៅ​ពី​ក្រុង​ប៉ោយ​ប៉ែ​តម​ក​ក្រុង​សិរី​សោភ័ណ​បាន​បុក​ចំ​ផ្នែក​ទ្រុងពី​​ក្រោយ ​បណ្តាលឱ្យ​​ធ្លាក់​ផ្លូវ​ ​បណ្តាល​អ្នក​ជិះនៅខាង​ក្រោយម្នាក់​​ធ្លាក់​បែកក្បាលរបួសធ្ងន់​ ក្នុង​ចំណោម​អ្នក​រួម​ដំណើរ​៣​នាក់ (ជិះ​ខាង​មុខ​២​នាក់​)។

មន្ត្រី​នគរបាល​ជំនាញ​បាន​បញ្ជាក់​ថា​ ​ក្រោយ​គ្រោះ​ចរាចរណ៍​រថភ្លើង​បុក​រថយន្ត​ក្រុមការងារ​ធ្វើ​ផ្លូវ​ បណ្តាលឱ្យ​របួស​ម្នាក់​ធ្ងន់​បែកក្បាល​កំពុង​សង្គ្រោះ​ទៅ​កាន់​មន្ទី​ពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ មូលហេតុ​គឺ​រថយន្ត​ក្រុមការងារ​ធ្វើ​ផ្លូវ​បាន​បើក​ឆ្លង​ផ្លូវដែក​មិន​ប្រយ័ត្ន​ទើប​​ត្រូវ​បុក​បណ្តាល​របួស​ម្នាក់​ធ្ងន់​និង​ខូចខាត​រថយន្ត​ក្រុមការងារ​ធ្វើ​ផ្លូវ​១​គ្រឿង​ផ្នែក​ខាងក្រោយ​ហើយ​កម្លាំង​ជំនាញ​កំពុង​ពិនិត្យ​ហើយ​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តបន្ទាយមានជ័យ ដោយឡែក​រថយន្ត​ត្រូវ​អោយ​បន្តដំណើរ​ព្រោះ​ជា​ផ្លូវ​អាទិភាព​របស់​រថភ្លើង​ ៕