ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ ប្រកាស​ឲ្យ​ពលរដ្ឋ​ចំណាកស្រុក​ទាំង​ពីរ​ភេទ អាច​អញ្ជើញ​ទៅ​ធ្វើ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ដំបូង ឬ​បន្ត​សុពលភាព​បាន

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សម្រាប់​ប្រជាពលរដ្ឋ​ចំណាកស្រុក​ទាំង​ពីរ​ភេទ អាច​អញ្ជើញ​ទៅ​ស្នើ​សុំ​ផ្តល់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ដំបូង ឬ​បន្ត​សុពលភាព នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន នេះ​បើ​យោង​តាម​មន្ត្រី​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៩ កក្កដា ២០២៦​នេះ ។

មន្ត្រី​ដដែល​បាន​បន្ត​ថា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព នៃ​ការ​ផ្តល់​សេវា​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ឲ្យ​កាន់តែ​ប្រសើរ ជូន​ប្រជាពលរដ្ឋ ចំណាកស្រុក​ទាំង​ពីរ​ភេទ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​ទាំង​ពីរ​ភេទ ដែល​កំពុង​ស្នាក់​នៅ ក្នុង​រាជធានី​ភ្នំពេញ អាច​ទៅ​ស្នើ​សុំ​ផ្តល់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ដំបូង ប្ញ​ទុតិយតា ករណី​អស់​សុពលភាព បាត់បង់ ឬ​ខូចខាត នៅ​ការិយាល័យ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឬ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​២, ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​៣, នាយកដ្ឋាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​។ សម្រាប់​ព័ត៌មាន​ផ្សេង​ៗ​សូម​ទំនាក់ទំនង​ទៅ​កាន់​លេខ​០១២ ៦៩៨ ៧៧៧ ,០៧៧ ៧៦៦ ៩៩៩,០៨៦ ២១០ ១៤៧៕