ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ឆ្មក់​បង្ក្រាប​សង្វៀន​ជល់​មាន់ ​ឃាត់ខ្លួន​មនុស្ស​ជាង​១០​នាក់ ​និង​ម៉ូតូ​ជិត​១០​គ្រឿង

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​ក្រោម បាន​ឆ្មក់​ចូល​ទៅ​បង្ក្រាប​សង្វៀន​ជល់​មាន់​មួយ​កន្លែង ​ដែល​បាន​បើក​លេង​ដោយ​លួចលាក់​នៅ​ក្នុងផ្ទះ​តែ​ម្ដង ។

ប្រតិបត្តិការ​នោះ ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ក្នុងផ្ទះ​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​គោក​ព្រិច សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ថា ទីតាំង​សង្វៀន​ជល់​មា​មាន់​ខាងលើ ​បាន​បើក​លេង​ដោយ​លួចលាក់​នៅ​ក្នុងផ្ទះ​ ជាយូរ​មក​ហើយ​ដែល​ម្ចាស់​ទីតាំង​នោះ​ឈ្មោះ​យ៉ុ​ម ហើយ​នៅ​មុន​ពេល​ឈាន​ដល់​ការ​ចុះ​បង្ក្រាប គឺ​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ ក៏​បាន​ទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​រាយការណ៍​ប្រាប់​ថា នៅ​ក្នុងផ្ទះ​របស់​ឈ្មោះ​យ៉ុ​ម​នោះ ​មាន​បើក​សង្វៀន​ជល់​មាន់។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ជាក់លាក់ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ សហ​ការណ៍​ជាមួយ​កម្លាំង​អធិការ​រ​ដ្ឋា​ន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​ក្រោម បាន​ឆ្មក់​ចូល​ទៅ​បង្ក្រាប​តែ​ម្ដង ។

នគរបាល​ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​ក្នុង​ពេល​នោះ​ដែរ​កម្លាំង​នគរបាល​ខាងលើ​ឃាត់ខ្លួន​ក្រុម​អ្នក​ញៀន​ល្បែង​បាបកម្ម​មួយ​នេះ​ចំនួន​១៣​នាក់ រួម​ទាំង​ម៉ូតូ​ចំនួន​៦​គ្រឿង មាន់គក​មួយ​ចំនួន ព្រមទាំង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ ។

បន្ទាប់​មក​នគរបាល​បាន​បញ្ជូន​ទាំង​មនុស្ស​ និង​ម៉ូតូ​ ព្រមទាំង​វត្ថុ​តាង​ផ្សេង​ទៀត​ទៅ​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​ច្បាប់ ៕