ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រយ័ត្ន! គេងហៀរទឹកមាត់​ អាចជាសញ្ញាព្រមាន​នៃជំងឺទាំងនេះ

2 ថ្ងៃ មុន


​សុខភាព៖​ យោងតាមការចុះផ្សាយរបស់ CNN អ្នកជំនាញផ្នែកសុខភាពបានឱ្យដឹងថា ការហៀរទឹកមាត់ពេលគេងម្តងម្កាលជារឿងធម្មតា ប៉ុន្តែប្រសិនបើកើតឡើងញឹកញាប់ ឬរាល់យប់វាអាចជាសញ្ញានៃបញ្ហាសុខភាព ដូចជា ជំងឺគេងមិនដកដង្ហើម​ការដកដង្ហើមតាមមាត់ ការស្ទះច្រមុះ អាស៊ីតក្រពះច្រាល បញ្ហាធ្មេញ ឬក្នុងករណីកម្រអាចពាក់ព័ន្ធនឹងជំងឺប្រព័ន្ធប្រសាទ ដូចជាជំងឺផាកឃីនសុន។

អ្នកជំនាញណែនាំថា ប្រសិនបើការហៀរទឹកមាត់កើតឡើងជាប្រចាំ អមដោយការគេងស្រមុក ភ្ញាក់ឡើងមាត់ស្ងួត ឈឺក្បាល ឬងងុយគេងខ្លាំងពេលថ្ងៃ គួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញផ្នែកត្រចៀក ច្រមុះ បំពង់ក ឬជំនាញដំណេក ដើម្បីស្វែងរកមូលហេតុ និងទទួលការព្យាបាលឱ្យបានត្រឹមត្រូវ៕