ទីក្រុងហាណូយ៖ អាជ្ញាធរទីក្រុងហាណូយបានជ្រើសរើសស្ថាប័នអប់រំចំនួន ២០ រួមមានសាលាមត្តេយ្យ សាលារៀន មជ្ឈមណ្ឌលអប់រំបន្ត និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសាកល្បងអនុវត្ត ភាសាអង់គ្លេសជាភាសាទី២ ចាប់ពីឆ្នាំសិក្សា ២០២៦-២០២៧។ សាលាទាំងនេះនឹងត្រូវបែងចែកជា ៣កម្រិត ទៅតាមសមត្ថភាពក្នុងការអនុវត្តកម្មវិធី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃទី៩ ខែកក្កដានេះ។
តាមផែនការ ទីក្រុងហាណូយមានគោលដៅឱ្យសាលាទាំងអស់បង្កើតបរិយាកាសសិក្សា និងប្រើប្រាស់ភាសាអង់គ្លេសឱ្យបានទូលំទូលាយត្រឹមឆ្នាំ ២០៣០ ខណៈក្រសួងអប់រំវៀតណាមកំណត់គោលដៅឱ្យសិស្ស និងនិស្សិតទូទាំងប្រទេសសិក្សាភាសាអង់គ្លេសជាភាសាទី២ ត្រឹមឆ្នាំ ២០៣៥៕
ចែករំលែកព័តមាននេះ