ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខណ្ឌឫស្សីកែវ ឃាត់ខ្លួន​ជនបរទេស​១៣​នាក់ ពាក់ព័ន្ធ​អន​ឡាញ​ស្គេ​ម

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌឫស្សីកែវ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៩ ខែកក្កដា ឆ្នាំ​២០២៦​នេះ អនុវត្ត​បទបញ្ជា​របស់​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព រដ្ឋបាល​រាជធានី​ភ្នំពេញ និង​បន្ទាប់​ពី​មានការ​តាមដាន​នឹង​ឃ្លាំមើល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​, លោក ជិន ប៊ុ​ន​ធឿ​ន អភិបាល​ខណ្ឌឫស្សីកែវ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌឫស្សីកែវ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ចុះ​ពិនិត្យ​ជាក់ស្ដែង នៅ​បុរី​វិមាន​ភ្នំពេញ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ ចំនួន​៥​ផ្ទះ រក​ឃើញ​ជនបរទេស​ស្នាក់​នៅ​សរុប​ចំនួន ១៣​នាក់ ស្រី ០១​នាក់ ។

ក្រោយ​ការ​ត្រួតពិនិត្យ​កម្លាំង​ជំនាញ បាន​រក​ឃើញ​មាន​ពាក់ព័ន្ធ នឹង​បទល្មើស SCAM ONLINE ពិតប្រាកដ​មែន​។
បច្ចុបន្ន ជនបទ​បរទេស​ខុសច្បាប់ និង​សម្ភារ​ពាក់ព័ន្ធ​ទាំងនេះ ត្រូវ​បាន​ប្រគល់​ជូន​កម្លាំង​ជំនាញ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​ទៅ​តាម​ផ្លូវច្បាប់ ៕