ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចង់កាត់បន្ថយហានិភ័យគាំងបេះដូង? កុំភ្លេចផឹកទឹកនៅ ២ ពេលនេះ

2 ថ្ងៃ មុន



​សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស វេជ្ជបណ្ឌិតឯកទេសតម្រងនោម​បានណែនាំថា ការផឹកទឹកក្តៅឧណ្ហៗប្រហែល ១-​២ កែវ មុនចូលគេង ៣០ នាទី និង ផឹកទឹកភ្លាមៗបន្ទាប់ពីភ្ញាក់ពីគេង អាចជួយកាត់បន្ថយការខ្វះជាតិទឹក និងការកកខាប់នៃឈាម ដែលជាកត្តាបង្កើនហានិភ័យដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។

ការបំពេញជាតិទឹកឱ្យបានត្រឹមត្រូវ មានសារៈសំខាន់ជាពិសេសចំពោះអ្នកមានជំងឺលើសឈាម ទឹកនោមផ្អែម ខ្លាញ់ក្នុងឈាមខ្ពស់ អ្នកគេងយប់ជ្រៅ និងអ្នកគេងស្រមុក។

ទោះជាយ៉ាងណា ការផឹកទឹកមិនអាចជំនួសការព្យាបាល និងការគ្រប់គ្រងជំងឺមូលដ្ឋានបានឡើយ៕