ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​ទុយោ​ហ្គា​ស​ឆាបឆេះ​ហាង​បាញ់ឆែវ​ពិសេស សាខា​ទី​២ សំណាងល្អ​សមត្ថកិច្ច​ជួយ​ពន្លត់​ទាន់

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ហាង​«​​បាញ់ឆែវ​ពិសេស សាខា​ទី​២» បាន​ធ្លាយ​ទុយោ​ហ្គា​ស​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ តែ​សំណាងល្អ ត្រូវ​បាន​សមត្ថកិច្ច ទៅ​អន្តរាគមន៍ បាញ់​ពន្លត់​ទាន់ ។

ហេតុការណ៍​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ចំណុច​ហាង​បាញ់ឆែវ​ពិសេស សាខា​ទី​២ ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទន្លេសាប​ក្បែរ វត្ត​ចាស់ ក្នុងភូមិ​ទី​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ ។

តាម​សាក្សី បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​ចុងភៅ​កំពុង​ចម្អិន ស្រាប់តែ​ធ្លាយ​ទុយោ ហ្គា​ស​ឆាបឆេះ​ជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ២​គ្រឿង ទៅ​អន្តរាគមន៍​។ នៅ​ក្នុង​ហេតុការណ៍​នោះ នគរបាល​ជំនាញ នៃ​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បាញ់​ពន្លត់ និង​ប្រើ​ជំនាញ ដើម្បី​បិទ​ធុង​ហ្គា​ស​ហើយ​ពន្លត់​ទាន់​ពេល ពុំ​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ធ្ងន់ធ្ងរ​ឡើយ ។

នៅ​វេលា​ម៉ោង​១៧:០០​នាទី​ល្ងាច ថ្ងៃខែ​ឆ្នាំ​ដដែល អគ្គិភ័យ​នេះ​ត្រូវ​បាន​ពន្លត់​បាន​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ ចំនួន ០២​គ្រឿង បាន​ប្រើ​ប្រាស់​ទឹក​អស់​ចំនួន ០២​គ្រឿង ស្មើនឹង ១២​ម៉ែត្រគូប​៕