ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះបា.ញ់សម្លា.ប់មនុស្ស១៦នាក់ ក្នុងរយៈពេលកន្លះឆ្នាំកន្លងមក

3 ថ្ងៃ មុន

គ្រោះថ្នាក់​ដែល​បង្ក​ឡើង ដោយ​បាតុភូត​រន្ទះបាញ់ នៅ​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២៦​នេះ មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ។ នេះ​បើ​តាម​ស្ថិតិ​ដែល​កត់ត្រា​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ។

ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០២៦ បាតុភូត​រន្ទះបាញ់​បាន​សម្លាប់​មនុស្ស ត្រឹមតែ ១៦ នាក់ ថយ​ចុះ​៤៨​ភាគរយ បើ​ធៀប​នឹង​ជន​រង​គ្រោះ​ដែល​បាន​បាត់បង់​ជីវិត​៣១​នាក់ នៅ​ក្នុង​អំឡុង​រយៈពេល​ដដែល នៅ​ក្នុង​ឆ្នាំ​២០២៥ ។

រូបតំណាង

ក្រៅពី​ជន​រង​គ្រោះ​ដល់​ជីវិត បាតុភូត​ធម្មជាតិ​នេះ ក៏​បាន​ធ្វើ​ឱ្យ​មនុស្ស​១៨ នាក់​រង​របួស និង​ងាប់​សត្វពាហនៈ​ចំនួន​៩ ក្បាល​ផង​ដែរ​។

នៅ​ក្នុងអំឡុងពេល​ដដែល​នេះ​ដែរ បាតុភូត​ខ្យល់​កន្ត្រាក់​ក៏​បាន​ឆក់​យក​ជីវិត​មនុស្ស​៣​នាក់ និង​បណ្តាល​ឱ្យ​មនុស្ស​៩​នាក់​ផ្សេង​ទៀត​រង​របួស ៕