ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពីចិន និងអាស៊ាន ! អេមីរ៉ាតអារ៉ាប់រួម ស្នើសុំកម្ពុជាលើកលែងទិដ្ឋាការទេសចរណ៍ និងតភ្ជាប់ជើងហោះហើរ

4 ថ្ងៃ មុន

កម្ពុជា និង​សហព័ន្ធ​អេ​មី​រ៉ាត​អា​រ៉ាប់​រួម បាន​កំពុង​តែ​បន្ត​ពិនិត្យ​វឌ្ឍនភាព​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍ កា​រត​ភ្ជាប់​ជើងហោះហើរ​ត្រង់ និង​សិក្សា​ពិនិត្យ​សំណើសុំ​ការ​លើកលែង​ទិដ្ឋាការ​ទេសចរណ៍​ដែល​ស្នើ​ដោយ​ភាគី សហព័ន្ធ​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ដើម្បី​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ដោយ​ក្រសួងទេសចរណ៍ ។

សំណើ​រលើ​ការ​លើកលែង​ទិដ្ឋាការ​នេះ ត្រូវ​បាន​លើក​ឡើង​នៅ​ពេល​ដែល លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ជួប​ពិភាក្សា​ជាមួយនឹង​លោក អូ​បៃ សា​អ៊ី​ត អូ​បៃ ប៊ិ​នតា​រ៉េ​ស អា​ដា​ហេ​រី ( Obaid Saeed Obaid Bintaresh Aldhaheri) ឯកអគ្គរាជទូត​សហព័ន្ធ​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ប្រចាំ​កម្ពុជា និង​សហការី​នៅ​ដើម​ស​ប្តា​ហ៍​នេះ ។

កាលពី​ឆ្នាំ​២០២៥ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​៥,៦ លាន​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​មក​ពី​តំបន់​មជ្ឈិមបូព៌ា​ជិត​៣.៥០០​នាក់ ហើយ​ក្នុង​រយៈពេល​៥ ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជិត ១,៦ លាន​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​មក​ពី​មជ្ឈិមបូព៌ា​ជាង​១.២០០​នាក់ ។

ពាក់ព័ន្ធ​ការ​លើកលែង​ទិដ្ឋាការ​មក​ដល់ បច្ចុប្បន្ន​កម្ពុជា​បាន​អនុវត្ត​ការ​លើកលែង​ទិដ្ឋាការ​តែ​ជាមួយនឹង​សមាជិក​អាស៊ាន ខណៈ​ដែល​ចិន​កំពុង​តែ​អនុវត្ត​នៅ​ក្នុង​ស្ថានភាព​សាកល្បង​នៅឡើយ ៕