ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បញ្ជូន​ក្រុម​អ្នក​ញៀ.ន​ល្បែ.ងស៊ីស.ង ឡូ​តូ​៦​នាក់ និង​វត្ថុ​តាង​ទៅ​តុលាការ

5 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ក្រុម​អ្នក​ញៀន ល្បែងស៊ីសង​ឆ្នោត​ឡូ​តូ​ខុសច្បាប់​ប្រុស​-​ស្រី​ចំនួន​៦​នាក់ ត្រូវ​បាន​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី បន្ទប់​ពី​ឃាត់ខ្លួន​បាន​រួម​ជាមួយនឹង​វត្ថុ​តាង​ជា​ច្រើន​។

ការ​បញ្ជូន​ក្រុម​ជនសង្ស័យ​អ្នក​ញៀន​ល្បែង​សុ​ី​សង​ខុសច្បាប់ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៦​នេះ ។

គួ​រំលឹក​ផង​ដែរ​ថា ក្រុម​ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​៦​នាក់ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការ​បង្ក្រាប​ទីតាំង​ល្បែង និង​ឃាត់ខ្លួន​ប​ញ្ជូ​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​ករណី​ល្បែងស៊ីសង​តាម​ប្រព័ន្ធ Online ខុសច្បាប់​(​ឆ្នោត​ឡូ​តូ​) ក្នុងភូមិ​សាស្ត្រ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​÷ ដោយ​អនុវត្ត​តាម​គោល​ការ​ដឹកនាំ​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​មានការ​ណែនាំ​ដោយ​ផ្ទាល់​ពី​សំណាក់ លោក ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ក្រោម​ការ​ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​យ៉ាង​មុ​ឺ​ង​ម៉ាត់​របស់ លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង ស្រ៊ុ​ន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កំ​ព​ង‌់​‎​ស្ពឺ ។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ​មួ​យស​ប្តា​ហ៍ កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស នៃ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត​កំ​ព​ង‌់​‎​ស្ពឺ សហការ​ជាមួយ​កម្លាំង​មូល​ដ្ឋា​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន បាន​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ ក្នុង​នោះ​ស្រី​ចំនួន ០១​នាក់ ពាក់ព័ន្ធ​ករណី​ល្បែងស៊ីសង Online ខុសច្បាប់ (​ឆ្នោត​ឡូ​តូ​) ស្ថិត​នៅ​ចំណុច​ភូមិ​តា​ម៉ុ​ល សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

ក្រុម​ជនសង្ស័យ​ទាំង​៦​នាក់​មានឈ្មោះ​ដូច​ខាងក្រោម​៖ ទី​១-​ឈ្មោះ យូ សុភា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​លក់ដូរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​រការ​ធំ សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ
ទី​២-​ឈ្មោះ អន អុល ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ
ទី​៣-​ឈ្មោះ សូត្រ សា​រ៉ា​ន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​សំបួរ សង្កាត់​ច្បា​មន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ

ទី​៤-​ឈ្មោះ មួ​ង មិត្ត ភេទ​ប្រុស អាយុ​៦០​ឆ្នាំ គឺជា​ម្ចាស់ផ្ទះ និង​អ្នក​ផ្តល់​ទីតាំង​លែង​ល្បែង ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បូ​រី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ
ទី​៥-​ឈ្មោះ សួន ភី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​សំពៅ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ និង​ទី​៦-​ឈ្មោះ លី អា​ទីណា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខ​កាន់​ម៉ាស៊ីន​ឡូ​តូ និង​ចាត់ចែង​ឲ្យ​មានការ​លេងល្បែង​សុ​ី​សង រស់នៅ​ក្នុងភូមិ​ត្រស់​សាលា សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

ជា​លទ្ធផល​កម្លាំង​កងរាជអាវុធហត្ថ ធ្វើការ​ដកហូត​វត្ថុ​តាង​បាន​រួម​មាន​៖ ម៉ូតូ​ចំនួន​៩​គ្រឿង (​ទី​១. ម៉ូតូ​ម៉ាក ហុងដា ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ផ្លា​ក​លេខ​កណ្តាល 1Q-0684, ទី​២. ម៉ូតូ​ម៉ាក ហុងដា ស៊​រី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ផ្លា​ក​លេខ កំពង់ស្ពឺ 1P-8094, ទី​៣. ម៉ូតូ​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ​, ទី​៤. ម៉ូតូ​ម៉ាក Wave ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ​, ទី​៥. ម៉ូតូ​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ផ្លា​ក​លេខ កំពង់ស្ពឺ 1G-8409, ទី​៦. ម៉ូតូ​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ផ្លា​ក​លេខ ភ្នំពេញ 1BP-6788, ទី​៧. ម៉ូតូ​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០២៣ ពណ៌​ខ្មៅ ផ្លា​ក​លេខ ភ្នំពេញ 1KE-3758, ទី​៨. ម៉ូតូ​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ផ្លា​ក​លេខ ភ្នំពេញ 1BY-8554 និង​ទី​៩. ម៉ូតូ​ម៉ាក Click ពណ៌​ស លាយ​ខ្មៅ សេរី​ឆ្នាំ​២០១៨ ផ្លា​ក​លេខ កំពង់ស្ពឺ 1L-7868), ទូរស័ព្ទ​ចំនួន​៧​គ្រឿង (​ម៉ាក OPPO ពណ៌​ទឹកប៊ិច ចំនួន​៣​គ្រឿង​, ម៉ាក IPhone ចំនួន​២​គ្រឿង​, ម៉ាក VIVO ពណ៌​ទឹកសមុទ្រ ចំនួន​១​គ្រឿង និង​ម៉ាក TECNO SPARK ពណ៌​ស ចំនួន ០១​គ្រឿង​), Tablet ពណ៌​ខ្មៅ ចំនួន ០១​គ្រឿង (​បែក​កញ្ចក់​), ប្រាក់​រៀល​ចំនួន ១,៤៩៣,៤០០​រៀល (​មួយ​លាន​បួន​សែន​ប្រាំបួន​មុ​ឺ​ន​បី​ពាន់​បួន​រយ​), ប្រាក់​ដុល្លារ​ចំនួន 110$ (​មួយ​រយ​ដប់​ដុល្លារ​) និង​បារី​ចំនួន​៥​សុង​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ រួម​និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស នៃ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត​កំ​ព​ង‌់​‎​ស្ពឺ កសាង​សំណុំរឿង​ប​ញ្ជូ​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕