យុវជនម្នាក់ស្លា.ប់ និងម្នាក់ទៀតរបួ.សធ្ងន់ ក្រោយបើកម៉ូតូគេ.ចពីក្មេងស្ទាវដេញកា.ប់ ជ្រុលទៅបុ.កបង្គោលភ្លើង
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖យុវជនម្នាក់បានស្លាប់និងម្នាក់ទៀតរបួសធ្ងន់ក្រោយបើកម៉ូតូគេចពីក្មេងស្ទាវដេញកាប់បើកម៉ូតូទៅបុកបង្គោលភ្លើងនៅយប់ថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២៦នៅភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរី។
ជនរងគ្រោះដែលស្លាប់ឈ្មោះ កៅ ស៊ៀវពី ភេទប្រុស អាយុ១៦ឆ្នាំ (សិស្សថ្នាក់ទី៩)និងម្នាក់ទៀតរបួសធ្ងន់ រស់នៅភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរី។
សាច់ញាតិជនរងគ្រោះប្រាប់ថា៖នៅពេលកូនប្រុសរបស់គាត់គ្រោះថ្នាក់រហូតដល់ស្លាប់ ព្រោះគាត់ជិៈម៉ូតូ១គ្រឿងមានគ្នា២នាក់តាមផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងមកត្បូងក្នុងគន្លងខាងលិចមានក្មេងស្ទាវ១ក្រុមមិនដឹងជិៈម៉ូតូប៉ុន្មានគ្រឿងនិងមានគ្នាប៉ុន្មាននាក់ឡើង។
ហើយកូនគាត់បានជិៈម៉ូតូលឿនគេចពីក្មេងស្ទាវ១ក្រុមទៀតទៅបុកបង្គោលភ្លើងបណ្តាលស្លាប់១នាក់និងម្នាក់ទៀតរបួសធ្ងន់ត្រូវបានដឹកសង្គ្រោះទៅកាន់មន្ទីពេទ្យហើយជនរងគ្រោះម្នាក់ដែលស្លាប់ក្រោយកម្លាំងជំនាញពិនិត្យហើយប្រគល់អោយសាច់ញាតិទទួលយកធ្វើបុណ្យ។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្នំតូចបានប្រាប់ថា៖ជនរងគ្រោះដែលស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់កំពុងសង្គ្រោះបានអោយដឹងគឺមុនពេលគ្រោះថ្នាក់កើតឡើងមានក្មេងទំនើង១ក្រុមបានជិៈដេញកាប់ជនរងគ្រោះដែលជិៈម៉ូតូជាមួយមិត្តភក្តិតាមផ្លូវគោលដៅមកផ្ទៈប្រមាណ២០០ ម៉ែត្រទៀតដល់ស្ទៈបើកម៉ូតូលឿនបុកបង្គោលភ្លើងបណ្តាលស្លាប់១នាក់និងកន្លែងនិងម្នាក់ទៀតកំពុងសង្គ្រោះហើយក្មេងទំនើង១ក្រុមដែលបង្កត្រូវបានបើកម៉ូតូគេចខ្លួន។
នាយប៉ុស្តិ៍បានបញ្ជាក់ថា៖ពេលនេះកម្លាំងនគរបាលជំនាញកំពុងពិនិត្យនិងស្រាវជ្រាវរកចាប់ខ្លួនជនបង្កដើម្បីយកមកអនុវត្តតាមច្បាប់ព្រោះពេលនេះបានស្គាល់មុខសញ្ញាខ្លះហើយកំពុងរត់គេចខ្លួនបាត់ ៕






ចែករំលែកព័តមាននេះ