ចុះពិនិត្យទីតាំង និងបោះបង្គោលកំណត់ព្រំដីទំហំ ៤០ហិកតា សម្រាប់គម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់
- តាកែវ
ខេត្តតាកែវ ៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ស៊ុត ខុន អភិបាលរងខេត្ត តំណាងអោយលោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំក្រុមការងារដោយមានការចូលរួមពីលោកណុប នី ប្រធានមន្ទីរសាធារណ:ការនឹងដឹកជញ្ជូនខេត្ត លោកនួន សុធា ប្រធានមន្ទីរសុរិយោដីនឹងសំណង់ខេត្តនឹងអស់លោកមន្ទីរជាវិញខេត្ត លោកអភិបាលក្រុងដូនកែវ លោកអភិបាលស្រុកទ្រាំង បាននាំគ្នាចុះពិនិត្យទីតាំងនិងធ្វើការបោះបង្គោលកំណត់ព្រំដីចំនួន ៤០ហិតា ដើម្បីត្រៀម លក្ខណៈសម្រាប់ការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលស្ថិតនៅក្នុង ភូមិសាស្ត្រក្រុងដូនកែវ ខេត្តតាកែវ ។
លោកស៊ុត ខុន អភិបាលរងខេត្តបានអោយដឹងថា ចំពោះការចុះពិនិត្យ និងបោះបង្គោលព្រំដីជាគម្រោងសម្រាប់សាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់នេះ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីដ៏សំខាន់មួយទៀត ក្នុងគោលដៅកែលម្អសោភ័ណភាព បរិស្ថាន និងលើកកម្ពស់សុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងដូនកែវ ឱ្យកាន់តែប្រសើរឡើង រួមចំណែកដល់ការអភិវឌ្ឍខេត្តតាកែវ ប្រកប ដោយនិរន្តរភាព ៕





ចែករំលែកព័តមាននេះ