បែ.កពាងប្រហុកទៅហើយ ! ថៅកែកសិកដ្ឋានចិញ្ចឹមគោ រំលោ.ភសេពសន្ធវៈស្ត្រីស៊ីឈ្នួលចំនួន ៤លើក
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ មានការបែកធ្លាយព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះចែកចាយតៗគ្នា អំពីករណីថៅកែកសិដ្ឋានចិញ្ចឹមគោនៅខេត្តកំពង់ឆ្នាំង រំលោភសេពសន្ថវៈលើស្ត្រីដែលជាឈ្នួលកង្វាលគោ បានសម្រេចចំនួន ៤ លើក ហើយត្រូវបានសាម៉ីខ្លួនដែលជាជនរងគ្រោះ ដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីឲ្យជួយរកយុត្តិធម៍ ។ ករណីរំលោភបំពានលើរូបរាងកាយស្ត្រីស៊ីឈ្នួលកង្វាលគោនោះ បានផ្ទុះឡើងនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៦ ប៉ុន្តែអង្គហេតុគឺបានចាប់ផ្តើមកាលពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ ដោយថៅកែខ្លាំងខាងតណ្ហា បង្ខិតបង្ខំលួងលោមរំលោភបំពានស្ត្រីស៊ីឈ្នួលកង្វាលគោ បានសម្រេចរហូតដល់ ៤ ដង ។
ដោយការគ្រាំនូវទង្វើពីសំណាក់ថៅកែកសិដ្ឋានចិញ្ចឹមគោនោះមិនបានទៀត ស្ត្រីជាជនរងគ្រោះកើតទុកមិនសុខចិត្តបានទម្លាយរឿងប្រាប់ម្តាយ និងឲ្យប្តីបានដឹងហើយក៏ធ្វើបណ្តឹងទៅតុលា ការដើម្បីស្វែងរកភាពស្អាតមកវិញ ។ តាមពាក្យបណ្ដឹងស្នើសុំអន្តរាគមន៍របស់រងគ្រោះ ដាក់ចូលទៅសាលាដំបូងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នាងមានឈ្មោះ ល ស ភ អាយុ ២០ ឆ្នាំ រស់នៅ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ ឆ្នាំង មុខរបរ ស៊ីឈ្នួល ឃ្វៀលគោ និងលើកលាមកគោ ឱ្យថៅកែកសិដ្ឋានចិញ្ចឹមគោ យកកម្រៃចិញ្ចឹមជីវិត ។
នៅពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ ឈ្មោះ មឿន មាន ភេទប្រុស អាយុប្រមាណ ៥០ ឆ្នាំ មុខរបរ ជាថៅកែកសិដ្ឋានចិញ្ចឹមគោ នៅភូមិតាកាន់ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានចាប់រំលោភសេពសន្ថវៈលើរូបនាងចំនួន ៤ លើក ៖
លើកទី១-នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦
លើកទី២-នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦
លើកទី៣-នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦
និងលើកទី៤-នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦
បានចាប់បង្ខំលើរូបរាងកាយនាងទាំងកម្រោល រួចរំលោភសេពស ន្ថវៈបានសម្រេចទាំង ៤ លើក ដោយជនសង្ស័យបានប្រើអំពើហិ ង្សាយ៉ាងឃោរឃៅ គំរាមថានឹងសម្លាប់ បើសិនជាករណីធ្វើឲ្យបែកធ្លាយដល់ក្រុមគ្រួសារ ឬសមត្តកិច្ច ។ ដោយជនរងគ្រោះមានប្តី ហើយខ្លាចប្ដីដឹងអាចត្រូវលែងលះគ្នា និងខ្មាស់គេ ទើបនាងខំលាក់រឿងនេះរហូត តែចុងក្រោយការឈឺចាប់ និងលាក់បាំងនូវទង្វើដ៏ព្រៃផ្សៃពីសំណាក់ចៅកែរូបនេះលែងបាន នាងបង្ខំចិត្តទម្លាយរឿងនេះប្រាប់ម្តាយ បន្ទាប់មកជនរងគ្រោះក៏បានទៅប្តឹងនៅប៉ុស្តិ័រដ្ឋបាលព្រៃគ្រី និងអធិការដ្ឋាននគរបាលស្រុក ប៉ុន្តែពុំទាន់មានដំណោះស្រាយ ទើបនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៦ ជនរងគ្រោះ បានដាក់ពាក់បណ្តឹងទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងមន្ទីរកិច្ចការនារីខេត្តបន្តទៀត ដើម្បីស្វែងរកយុត្តិធម៌ ៕
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕


ចែករំលែកព័តមាននេះ