ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លាប17​នាក់​​ដោយ​​សារ​រថ​យន្ត​​បុក​ត​គ្នា​នៅ​ចិន​

13 ឆ្នាំ មុន

ប៉ូលិស​មូល​ដ្ឋាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៦ សីហា ថា មនុស្ស​​១៧​នាក់​បាន​ត្រូវ​ស្លា.ប់​ និង​៤​នាក់​ទៀត​ត្រូវ​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​រថ​យន្ត​បុក​បន្ត​គ្នា​មួយ​នៅ​ខេត្ត​យ៉ាង​ស៊ីប្រទេស​ចិន។ នា​ព្រឹក​ថ្ងៃ​ទី​៦ សីហា​ នោះ​រថ​យន្ត​​ពាក់​កណ្តាល​សន្តោង​មួយ​បាន​បុក​ពី​ក្រោយ​រថ​យន្ត​ធុន​ធ្ងន់​មួយ​គ្រឿង ហើយ​ក្រឡាប់​ផ្ងា​រ​ជើង​លើ​ផ្លូវ​សៀង​ហៃ-​គុន​មិញ

ប៉ូលិស​មូល​ដ្ឋាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៦ សីហា ថា មនុស្ស​​១៧​នាក់​បាន​ត្រូវ​ស្លាប់​ និង​៤​នាក់​ទៀត​ត្រូវ​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​រថ​យន្ត​បុក​បន្ត​គ្នា​មួយ​នៅ​ខេត្ត​យ៉ាង​ស៊ីប្រទេស​ចិន។ នា​ព្រឹក​ថ្ងៃ​ទី​៦ សីហា​ នោះ​រថ​យន្ត​​ពាក់​កណ្តាល​សន្តោង​មួយ​បាន​បុក​ពី​ក្រោយ​រថ​យន្ត​ធុន​ធ្ងន់​មួយ​គ្រឿង ហើយ​ក្រឡាប់​ផ្ងា​រ​ជើង​លើ​ផ្លូវ​សៀង​ហៃ-​គុន​មិញ ហើយ​រថ​យន្ត​ដែល​គេ​បុក​ពី​ក្រោយ​បាន​ទៅ​បុក​រថ​យន្ត​បឺស​ធុន​តូច​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ទៀត​។

មនុស្ស​១២​នាក់​ ក្នុង​នោះ​៩​នាក់​ជិះ​ក្នុង​រថ​យន្ត​កាំ​មី​ញ៉ុង​ធុន​តូច​​បានស្លាប់នៅ​នឹង​កន្លែង​ ហើយ​មនុស្ស​៥​នាក់​ទៀត​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​។ រថ​យន្ត​កាំ​មី​ញ៉ុង​ដែល​បុក​រថ​យន្ត​កាំ​មី​ញ៉ុង​មួយ​ទៀត​ពី​ក្រោយ​សង្ស័យ​ដឹក​លើស​ចំណុះ​​ពេល​ជួប​គ្រោះ​ថ្នាក់​ហើយ​អ្នក​បើក​​ស្ថិត​ក្នុង​សភាព​ហេវ​ហត់​ខ្លាំង​។ រថ​យន្ត​បឺស​ធុន​តូច​ក៏​ដឹក​លើស​ចំណុះ​ដែរ​ដោយ​មាន​មនុស្ស​ជិះ​ដល់​ទៅ​២៣​នាក់​ ក្នុង​នោះ​៤​នាក់​ជា​កុមារ ៕