ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់សមុទ្រកម្ពុជាអាចមានភ្លៀងធ្លាក់ច្រើន ដូច្នេះសូមប្រយ័ត្ន

2 ថ្ងៃ មុន

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អះអាង​ថា ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៦ តំបន់​មាត់សមុទ្រ​នៅ​តែ​ជា​តំបន់​ដែល​អាច​រង​បាតុភូត​ភ្លៀង​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ខ្ពស់​ជាង​តំបន់​ឯទៀត​ដដែល​។

រូបតំណាង

ប្រភព​ដដែល​បាន​អះអាង​ថា ដោយសារ​តែ​ព្យុះ​ព្យុះ​ទី​៨ ឈ្មោះ ហ៊ី​ហ្គោ​ស មាន​គន្លង​ផ្លូវ​ដើរ​ស្រប​នឹង​ព្យុះ​ទី​៧ ឈ្មោះ មេខឡា ហើយ​វា​បន្ត​មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​និរតី ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា ទោះបីជា​កម្ពុជា​ពុំ​ស្ថិត​នៅ​ក្នុង​គន្លង​ផ្លូវ​ដើរ​របស់​ព្យុះ​ទាំង​ពីរ​នេះ​ក៏​ដោយ​ក៏​អំឡុង​ពេល​នេះ តំបន់​មាត់សមុទ្រ​អាច​រង​ភ្លៀង​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ រហូត​ដល់​ទៅ​៤៥​ភាគរយ តំបន់​វាលទំនាប​ប្រមាណ​ជា​៤០​ភាគរយ ហើយ​តំបន់​ខ្ពង់រាប គឺ​ត្រឹម​៣០​ភាគរយ ។ នៅ​ក្នុងអំឡុងពេល​នេះ រលក​សមុទ្រ គឺ​អាច​មាន​រង្វង់​០,៥០ ម៉ែត្រ​ទៅ​១,៥០ ម៉ែត្រ ។

សូម​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន ជា​ពិសេស គឺ​ជំនន់​ទឹកភ្លៀង ពីព្រោះ​មាន​សេចក្តីរាយការណ៍​ហើយ​ថា នៅ​មាត់សមុទ្រ​គឺ​មាន​ភ្លៀង​ធ្លាក់​ច្រើន​គួរសម ហើយ​ប៉ុន្មាន​ថ្ងៃនេះ ៕

រូបតំណាង
រូបតំណាង
រូបតំណាង