ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កាំកុង​ត្រូល​​​និង​​​សមត្ថកិច្ច​​ពាក់ព័ន្ធ​​ចុះអង្កេត​​ទំនិញ​តាម​ផ្សារ

13 ឆ្នាំ មុន

ក្រុង​​ប៉ោយប៉ែត ៖ កាលពី​ព្រឹក​​​ថ្ងៃទី​​​៥ កន្លង​មក​នេះ ​​មន្ត្រី​​កាំកុង​ត្រូល​​សាខា​ខេត្ត​បន្ទាយ​មាន​ជ័យ​​​ សហការ​ជា​មួយ​​​មន្ត្រី​​មន្ទីរ​ពាណិជ្ជកម្ម​​ខេត្ត​​និង​​ប៉ូលិស​​ប្រឆាំង​ ​បទ​ល្មើស​សេដ្ឋកិច្ច​​​​​​ខេត្ត​និង​​ក្រសួង​ បាន​ចុះ​អង្កេត​ទំនិញ​​​នៅ​​​តាម​ផ្សារ​​នានា​ក្នុង​​​ក្រុង​​ប៉ោយ​ប៉ែត​​ ពិសេស​នៅ​​ផ្សារ​​ត្រី​​ហៅផ្សារអគ្គៈចាស់​ ហើយ​

ក្រុង​​ប៉ោយប៉ែត ៖ កាលពី​ព្រឹក​​​ថ្ងៃទី​​​៥ កន្លង​មក​នេះ ​​មន្ត្រី​​កាំកុង​ត្រូល​​សាខា​ខេត្ត​បន្ទាយ​មាន​ជ័យ​​​ សហការ​ជា​មួយ​​​មន្ត្រី​​មន្ទីរ​ពាណិជ្ជកម្ម​​ខេត្ត​​និង​​ប៉ូលិស​​ប្រឆាំង​​បទ​ល្មើស​សេដ្ឋកិច្ច​​​​​​ខេត្ត​និង​​ក្រសួង​ បាន​ចុះ​អង្កេត​ទំនិញ​​​នៅ​​​តាម​ផ្សារ​​នានា​ក្នុង​​​ក្រុង​​ប៉ោយ​ប៉ែត​​ ពិសេស​នៅ​​ផ្សារ​​ត្រី​​ហៅផ្សារអគ្គៈចាស់​ ហើយ​បាន​​​រក​ឃើញ​​​និង​ដក​ហូត​​​ទំនិញ​​ហាម​ឃាត់​មួយចំនួន​ ។

ទំនិញ​ដែល​ត្រូវ​បាន​ដក​ហូត​​​​រួម​មាន​​អំបិល​​គ្មាន​​អ៊ីយ៉ូដ​ចំនួន​​២៩៥គីឡូក្រាម​​ កម្ទេច​​នំ​​​ចម្រុះ​ចំនួន​២៦គីឡូ​ក្រាម​ តំណាប់​​កន្ទួត​១៥​បន្ទះ​ ទឹក​ស៊ីរ៉ូម​​​រូប​មាន់​១កេស​​ មាន​ចំនួន​១២​ដប​ ឡេ​លាយ​​សម្រាប់​​លាប​ខ្លួន​ឱ្យស​ចំនួន​២​ប្រអប់​ និង​សម្ភារ​​​​កែច្នៃឡេ​លាប​ចំនួន​​១ឈុត ព្រម​ទាំង​​​ទឹក​​​បរិសុទ្ធ​​ម៉ាក​​​ណាមធីប​ចំនួន​​​២០​​យួរ​តូច​ និង​៤យួរធំ ។ ​លោក​សាន វិជ្ជា​សារ៉ាវុធ​ អនុ​ប្រធាន​​សាខា​កាំកុង​ត្រូល​ខេត្ត​បាន​ប្រាប់​ថា ក្នុង​ការ​​ចុះ​អង្កេត​​ទំនិញ​​តាម​ផ្សារ​នេះ​​​ក្រុម​ការងារ​​ចម្រុះ​​​​អង្កេត​​បាន​​១៨តូប ក្នុងនោះ​​បានធ្វើ​​តេស្ត​លើ​សរសៃ​​គុយទាវ​​និងនំ​បញ្ចុក​ចំនួន២​តូប តូប​លក់​សាច់​​មាន់​​ស៊ុត​មាន់​​ចំនួន​​៥តូប​ ពុំ​មាន​​រក​ឃើញ​​សាច់​​​មាន់​នាំចូលពី​​ថៃ​មក​លក់​​ទេ ព្រម​ទាំង​​ហាង​លក់​គ្រឿង​ទេស​ចំនួន​​​​៥តូប ។

លោក​​​សាន ​វិជ្ជា​សារ៉ាវ៉ុធ បន្ត​ថា ក្រោយ​​ពី​ការ​រឹបអូស​​ទំនិញ​ខូចគុណភាព​និង​ផលិតផល​​​​ដែល​​ច្បាប់​​ហាម​ឃាត់​​​ សមត្ថកិច្ច​​កាំកុងត្រូល​​​ក៏បាន​ធ្វើ​​ការព្រមាន​​យ៉ាង​តឹងរ៉ឹងដល់​អាជីវករ​ដោយបញ្ជាក់​​ថា ​បើ​​ថ្ងៃក្រោយ​មិន​រាង​ចាល​​​ហើយ​នៅតែ​បន្ត​លក់​​​ទំនិញ​​ដែល​ច្បាប់​​ហាម​ឃាត់​​ទៀត​នឹង​កសាង​​សំណុំ​រឿង​​​​ប្តឹង​ទៅ​​​សាលា​​ដំបូង​​ខេត្ត​​ ដើម្បី​​ចាត់​​ការ​តាម​នីតិវិធី​​​​​ច្បាប់​​ ។​​លោក​បន្ត​ទៀត​ថា​ ចំពោះ​​​អាជីវករ​​ដែល​ធ្វើ​​​​ការ​កែច្នៃ​​ឡេលាប​ស្បែក​​ដោយ​ខ្លួន​ឯង​​​​ ក៏ខាង​លោក​នឹង​អញ្ជើញ​​មកធ្វើ​​កំណត់​​ហេតុបំភ្លឺ​​​ដែរ​នៅ​ស្នាក់​ការកាំកុងត្រូល​​។ ​លោក​បន្ត​ថា បើ​តាម​​​ព័ត៌​មាន​​​ផ្នែក​សុខាភិបាល​​​អាមេរិក​​បញ្ជាក់​ថា  ប្រភេទ​ឡេ​​លាប​​ស្បែក​​ដែល​មាន​តម្លៃ​​​ថោក​ហើយ​​​ធ្វើ​ឱ្យ​ស្បែក​​ឆាប់​ស​គឺសម្បូរ​​ដោយ​ជាតិបារ៉ត​ បើ​ប្រើ​​យូរ​ទៅ​អាច​​​ស្លាប់​កោសិកា​​ស្បែក​ខ្មៅ​ហើយ​​បណ្តាល​ឱ្យ​កើត​​មហារីក​ស្បែក​ទៀត​ផង។

ចំពោះ​​ទំនិញ​ទាំងអស់​ក្រោយ​ពីរឹបអូស​​​​ត្រូវ​បាន​យកទៅ​រក្សាទុក​នៅ​ស្នាក់​ការ​កាំកុងត្រូល​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​​។ លោក​សាន វិជ្ជា​សារ៉ាវុធ ប្រាប់​ថា  ការ​ចុះ​​អង្កេត​​ទំនិញ​នៅ​ផ្សារ​​នេះ​នឹងធ្វើ​គ្រប់​ផ្សារទាំងអស់​​​នៅក្នុង​ខេត្តទាំង​មូល​ហើយ​ការចុះ​​អង្កេត​​នេះ​​​ក៏ត្រូវ​​​សហការ​ជាមួួយ​​ស្ថាប័ន​​ពាក់ព័ន្ធ​​ជានិច្ច​​ ក្រោម​ការ​​ជំរុញ​​និង​ចង្អុល​​​បង្ហាញ​ឱ្យ​អនុវត្ត​ពីលោក​ម៉ក់ ពេជ្ររិទ្ធ អគ្គ​នាយក​​នៃកាំកុង​ត្រូល​ ក៏ដូចជា​លោក​អ៊ុត សុភាព ប្រធាន​សាខា​កាំកុង​ត្រូល​​​ខេត្ត​​៕