ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ទម្លាប់បិទភ្លើងនិងចាក់សោទ្វារយ៉ាងប្រុងប្រយ័ត្ននៅពេលយប់ មិនទាន់គ្រប់គ្រាន់ដើម្បីធានាសុវត្ថិភាពនិងការសន្សំសំចៃនោះទេ ប្រសិនបើលោកអ្នកនៅតែបន្តដោតព្រីសគ្រឿងអគ្គិសនីទាំង ៣ មុខនេះចោលពេញមួយយប់។
ដុំសាកទូរស័ព្ទនិងកុំព្យូទ័រទោះបីជាមិនបានភ្ជាប់ជាមួយឧបករណ៍ក៏ដោយ ក៏ដុំសាកដែលដោតចោលបន្តស៊ីភ្លើងដដែល ហើយងាយនឹងឡើងកម្ដៅបង្កជាហានិភ័យអគ្គិភ័យក្នុងបន្ទប់បិទជិត។ កំសៀវដាំទឹកអគ្គិសនីការដោតព្រីសចោលទាំងយប់អាចប្រឈមនឹងការខូចប្រព័ន្ធកម្ដៅ ដែលធ្វើឱ្យទឹកពុះរីងស្ងួត បង្កជាការរលាយប្លាស្ទិកនិងឆាបឆេះ ព្រមទាំងបង្កើតបាក់តេរីដែលប៉ះពាល់សុខភាព។ ឆ្នាំងបាយអគ្គិសនីដែលទុកមុខងាររក្សាកម្ដៅចោលដល់ព្រឹក ធ្វើឱ្យបាយបាត់បង់រសជាតិ ខូចម៉ូទ័រឆ្នាំង ស៊ីភ្លើងឥតប្រយោជន៍ និងបង្កើនហានិភ័យឆ្លងចរន្តអគ្គិសនីចំពោះឆ្នាំងចាស់ៗ។
បន្ថែមពីការដកព្រីសមុនចូលគេង លោកអ្នកគួរងាកមកប្រើប្រាស់ម៉ាស៊ីនត្រជាក់ត្រឹម ២៦ ទៅ ២៨ អង្សាសេ ប្រើអំពូលសន្សំសំចៃភ្លើង និងឧស្សាហ៍សម្អាតឧបករណ៍អគ្គិសនីជាប្រចាំ ដើម្បីការពារការស៊ីភ្លើងលើសកម្រិតនិងធានាសុវត្ថិភាពក្រុមគ្រួសារទាំងមូល៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ