ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​នប្រុស​​​លោក​កា​ដាហ្វី​​មិន​ស្លា.ប់ក្នុង​​ការ​វាយ​ប្រហារ​របស់​​អូតង់​ឡើយ

12 ឆ្នាំ មុន

រដ្ឋា​ភិបាល​​​លីប៊ី​បាន​បដិសេធ​​កាលពី​ថ្ងៃទី៥ ​​សីហា កន្លងមក​នេះ ចំណោមព័ត៌​មាន​​ដែល​ថា លោកខាមីស កូនប្រុស​​ម្នាក់​របស់មេដឹកនាំ​​លីប៊ី​​​លោកមូអាម៉ា កាដាហ្វី ត្រូវសម្លា.ប់​​ក្នុង​ការ​វាយ​ឆ្មក់​តាម​អាកាសមួយ​របស់​អូតង់​នៅទីក្រុង​ ZLITAN ភាគ​​ខាងលិចលីប៊ី ។

រដ្ឋា​ភិបាល​​​លីប៊ី​បាន​បដិសេធ​​កាលពី​ថ្ងៃទី៥ ​​សីហា កន្លងមក​នេះ ចំណោមព័ត៌​មាន​​ដែល​ថា លោកខាមីស កូនប្រុស​​ម្នាក់​របស់មេដឹកនាំ​​លីប៊ី​​​លោកមូអាម៉ា កាដាហ្វី ត្រូវសម្លាប់​​ក្នុង​ការ​វាយ​ឆ្មក់​តាម​អាកាសមួយ​របស់​អូតង់​នៅទីក្រុង​ ZLITAN ភាគ​​ខាងលិចលីប៊ី ។

​កង​យន្តហោះរបស់អូតង់​​កាលពីព្រឹក​ថ្ងៃទី៧ សីហា បានទម្លាក់គ្រាប់បែក​​​នៅភាគ​ខាង​​កើត​​ក្រុង​ទ្រីប៉ូលី រដ្ឋធានីលីប៊ី ​ញ៉ាំង​​ឱ្យមានឮ​​​សំឡេង​​​ផ្ទុះ​យ៉ាងខ្លាំង ។ គេ​ឃើញ​​ពពក​​ផ្សែង​ហុយ​ទៅ​លើ​អកាស​​នៅពីលើ​​សង្កាត់​ AIN-ZARAH ភាគ​​ខាង​កើត​ក្រុងទ្រីប៉ូលី ។ គោល​ដៅ​​នៃការ​វាយប្រហារ​​​ហាក់ដូចជា​​​សំដៅ​​​​ឃ្លាំង​ស្តុក​គ្រាប់​​រំសេវ​មួយ​របស់​​រដ្ឋាភិបាល​លីប៊ី ។ ​ម្យ៉ាង​វិញ​ទៀត​ស្នូរ​ផ្ទុះខ្លាំង២​ត្រូវ​​បានស្តាប់ឮ​ក្នុង​​សង្កាត់​​​​ដដែល​នោះ​​បន្ទាប់ពីការផ្ទុះ​​ដំបូងៗ ។ គេ​អាច​ឃើញ​យន្តហោះ​អូតង់​​ហោះ​ពីលើ​រដ្ឋ​​ធានីលីប៊ី ៕