ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​​អ្នក​គាំទ្រ​​លោក​ម៉េតវេដេវ ប្រធានា​ធិបតី​​រុស្ស៊ីបង្ហាញ​ឈុត​​ប៊ីគីនី

13 ឆ្នាំ មុន

ស្ត្រីសកម្ម​ជន​នៅ​ក្នុង​​ក្រុម​ដែល​​មាន​ឈ្មោះ ថា «ម៉េត​វេដេវ» គឺជា​ប្រធានា​ធិបតី​របស់​យើង» ត្រូវ​បាន​ចោម​រោម​ដោយ​​អ្នកថតរូប​ និង​អ្នក​សារ​ព័ត៌​មាន​ ខណៈ​​ពេល​ពួក​នាង​ធ្វើ​ការ​អះអាង​ថា ​ការ​ស្រាត​​សម្លៀក​បំពាក់​​លើក​នេះ មាន​គោល​ដៅ​​គាំទ្រ​​គោល​គំនិត​​ចាប់​ផ្តើម​​រ​បស់​លោក​ម៉េត​ វេដេវ ​ក្នុងគម្រោង​

ស្ត្រីសកម្ម​ជន​នៅ​ក្នុង​​ក្រុម​ដែល​​មាន​ឈ្មោះ ថា «ម៉េត​វេដេវ» គឺជា​ប្រធានា​ធិបតី​របស់​យើង» ត្រូវ​បាន​ចោម​រោម​ដោយ​​អ្នកថតរូប​ និង​អ្នក​សារ​ព័ត៌​មាន​ ខណៈ​​ពេល​ពួក​នាង​ធ្វើ​ការ​អះអាង​ថា ​ការ​ស្រាត​​សម្លៀក​បំពាក់​​លើក​នេះ មាន​គោល​ដៅ​​គាំទ្រ​​គោល​គំនិត​​ចាប់​ផ្តើម​​រ​បស់​លោក​ម៉េត​ វេដេវ ​ក្នុងគម្រោង​កាត់​បន្ថយ​ការ​ទទួល​ទាន​​គ្រឿង​ស្រវឹង​នៅទី​សាធារណៈ ។

ពួក​​ស្ត្រី​ទាំង​នោះ​បាន​ប្រមូល​​ផ្តុំ​គ្នា​នៅ​ឯ​ទីលាន «ពូស​ហ្គីន» ​និង​ប្រាប់​​ថា ប្រសិន​បើ​មាន​មនុស្ស​​យក​ស្រា​បៀរ​​មក​ចាក់​ក្នុង​ធុង​​ដែល​តាំង​​នៅ​ខាង​មុខ​​រ​បស់​ពួក​​នាង​រហូត​ដល់​ចំណុច​គូស​​​កំណត់​ ពួក​នាង​​នឹង​ដោះ​​សម្លៀក​បំពាក់​ខាង​ក្រៅ ​នៅ​សល់​តែ​​ឈុត​ប៊ីគីនី ។ ស្ត្រី​​សក់​ទង់​ដែង​ដែល​ដោះ​​សម្លៀក​បំពាក់​​នៅ​សល់​តែ​ឈុត​ប៊ីគីនី​ពណ៌​ខ្មៅ បញ្ជាក់​​ប្រាប់ AFP ថា សកម្ម​ភាព​នេះ​មាន​គោល​ដៅ​​ទាក់ទាញ​​ចំណាប់​អារម្មណ៍​​រ​បស់​យុវ​វ័យ​ដែល​និយម​​ទទួលទានស្រា​បៀរ ។ «យើង​ដោះ​សម្លៀក​បំពាក់​​ចេញ​ ព្រោះ​ភារ​កិច្ច​នេះ​មាន​គោល​ដៅ​ទៅ​លើ​យុវ​ជន ហើយ​យើង​មាន​​​ទិស​ស្លោក​ថា ​តើ​អ្នក​​ជ្រើស​រើស​​​យក​ស្រា​បៀរ​ ឬពួក​យើង» ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ នៅ​មិន​ទាន់​មាន​​ភាព​​ប្រាកដ​​ប្រជា​ថា​ តើទាំង​លោក​វ្ល៉ាឌី​មៀ ពូទីន ​និង​លោក​ម៉េតវេដេវ ​នឹង​ចូល​ប្រជែង​តំណែង​​ប្រធានា​ធិបតី​​ក្នុងការ​បោះ​ឆ្នោត​​នៅ​ឆ្នាំ​ក្រោយ ឬ​ក៏​អត់? ​ប៉ុន្តែ​​ពួក​នាង​និយាយ​ថា ត្រូវ​មាន​មេ​ដឹក​នាំរូប​នេះ (ម៉េតវេដេវ) ​ចូល​ប្រជែង​តំណែង​ប្រធានា​ធិបតី​មួួ​យ​អាណត្តិ​ទៀត ។

គួរបញ្ជាក់ថា ​កាលពី​មុន​នេះ​មាន​​សកម្ម​ជន​ស្ត្រី​មួយ​ក្រុម​គាំទ្រ​លោក​វ្ល៉ាឌីមៀ ពូ​ទីន ដោយ​ប្រើ​ឈ្មោះ​ថា «កង​ទ័ពពូទីន» (Putin’s Army) បំផុស​បំផុល​​ដល់​ស្ត្រី​​នានា​ឱ្យ​បង្ហាញ​ការ​​គាំទ្រ​លោក​ពូទីន ​ជា​ប្រធានា​ធិបតី​​បន្ត​ដោយ​ដោះ​​សម្លៀក​បំពាក់​ដូចគ្នានេះ​ដែរ៕