ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុ​កម្ម​តវ៉ា​នៅ​​ក្រុង​ឡុងដ៍​​ដុត​រថ​យន្ត​​ប៉ូលិស​​2គ្រឿង

12 ឆ្នាំ មុន

រថ​យន្ត​ប៉ូលិស​២គ្រឿង​ត្រូវ​បាន​ដុត​កា​ល​ពី​យប់​ថ្ងៃ​ទី​៦ សីហា នៅ​ទី​ក្រុង​ឡុងដ៍​ក្នុង​ឱកាស​បាតុ​កម្ម​តវ៉ា​ប្រឆាំង​នឹង​ការ​បា.ញ់​ប្រហារ​សម្លា.ប់​មនុស្ស​របស់​ប៉ូលិស​បណ្តាល​ឱ្យ​ស្លា.ប់​បុរស​ជា​ឪពុក​នៃ​គ្រួសារ​មួយ​កាល​ពី​ថ្ងៃ​ទី​៤ សីហា កន្លង​ទៅ​នេះ​មក​។ ហាង​ទំនិញ​មួយ និង​រថ​យន្ត​បឺស​ក្រុង​មួយ​គ្រឿង​ក៏​ត្រូវ​ដុត​បំផ្លាញ​ដែរ​ ហើយ​ប៉ូលិស​រង​ការ​វាយ​ប្រហារ​

រថ​យន្ត​ប៉ូលិស​២គ្រឿង​ត្រូវ​បាន​ដុត​កា​ល​ពី​យប់​ថ្ងៃ​ទី​៦ សីហា នៅ​ទី​ក្រុង​ឡុងដ៍​ក្នុង​ឱកាស​បាតុ​កម្ម​តវ៉ា​ប្រឆាំង​នឹង​ការ​បាញ់​ប្រហារ​សម្លាប់​មនុស្ស​របស់​ប៉ូលិស​បណ្តាល​ឱ្យ​ស្លាប់​បុរស​ជា​ឪពុក​នៃ​គ្រួសារ​មួយ​កាល​ពី​ថ្ងៃ​ទី​៤ សីហា កន្លង​ទៅ​នេះ​មក​។ ហាង​ទំនិញ​មួយ និង​រថ​យន្ត​បឺស​ក្រុង​មួយ​គ្រឿង​ក៏​ត្រូវ​ដុត​បំផ្លាញ​ដែរ​ ហើយ​ប៉ូលិស​រង​ការ​វាយ​ប្រហារ​ដោយ​សំបក​ដប​ និង​របស់​រឹង​ផ្សេងៗ​ទៀត​។

មុន​នេះ​នា​ពេល​យប់​បាតុ​ករ​​ចំនួន​ជិត​១២០​នាក់​អាច​លើក​ទៅ​ដល់​មុខ​ប៉ុស្តិ៍​ប៉ូលិស​នៅ​ TOTTENHAM តំបន់​ជាយ​ក្រុង​មួយ​នា​ភាគ​ខាង​ជើង​ទី​ក្រុង​ឡុងដ៍​ដោយ​ទាម​ទារ​រក​យុត្តិ​ធម៌​សម្រាប់​លោក​ MARK DUGGAN អាយុ​ទើប​តែ​២៩​ឆ្នាំ ហើយ​ជាឪពុក​របស់​ក្មេង​៤​នាក់​​ដែល​ត្រូវ​ស្លាប់​ដោយ​គ្រាប់​កាំ​ភ្លើង​របស់​ប៉ូលិស​កាល​ពី​ថ្ងៃ​ទី​៦ សីហា​។ លោក DUGGAN ជិះ​ក្នុង​រថ​យន្ត​តាក់​ស៊ី​មួយ​ពេល​ត្រូវ​គ្រាប់​កាំ​ភ្លើង​បន្ទាប់​ពី​ការ​បាញ់​តគ្នា​មួយ​មក​។ ក្រោយ​មក​បាតុ​កម្ម​ប្រែ​ក្លាយ​ទៅ​ជា​អំពើ​ហិង្សា​ពេល​មនុស្ស​ប្រមាណ​ជា​៣០០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​នោះ​។ រហូត​មក​ទល់​ពេល​នេះ​នៅ​ពុំ​ទាន់មាន​សេចក្តី​រាយ​ការណ៍​ពី​ជន​រង​គ្រោះ​ណា​ម្នាក់​នៅ​ឡើយ​ទេ៕