ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ដើរ​រាប់​ឆ្នាំ​ហើយស្រាប់តែ​គេ​បិទ ! ​អ្នក​ភូមិ​ផ្ទុះ​ការ​តវ៉ា

6 ម៉ោង មុន
  • ភ្នំពេញ

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ជា​ច្រើនគ្រួសារ​នៅ​ភូមិ​ព្រៃ​គគីរ ឃុំ​ព្រៃ​គគីរ ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង បាន​លើកគ្នា​តវ៉ា​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​រក​ដំណោះស្រាយ​ជូន​ពួក​គាត់ ដោយសារ​តែ​មាន​ពលរដ្ឋ ​១​គ្រួសារ បាន​យក​របង​បាំង​ជិត​ផ្លូវ​មិន​ឱ្យ​ពួក​គាត់​ធ្វើ​ដំណើរ​បាន​ដូច​សព្វដង ។ អ្នក​ភូមិ​ខាងលើ​និយាយ​ថា ផ្លូវលំ​ ១​ខ្សែ​នេះក្នុង​ឃុំ​ព្រៃ​គគីរ ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង ប្រជាពលរដ្ឋ​ធ្វើ​ដំណើ​រ​ជាង ​២០​ឆ្នាំ​មក​ហើយ ។ ស្រាប់តែ​នៅ​ថ្ងៃ​ទី ​២២ ខែមិថុនា ឆ្នាំ ​២០២៦ មានគ្រួសារ​មួយ​បាន​ធ្វើ​របង​បិទផ្លូវ​មិន​ឱ្យ​ពួក​គាត់​ធ្វើ​ដំណើរ ទើប​នាំ​ឱ្យ​ប្រតិកម្ម ដោយ​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​បើកផ្លូវ​ជា​បន្ទាន់ ។

ក្រុម​អ្នក​ភូមិ​បន្ត​ថា ពលរដ្ឋ​ ១​គ្រួសារ​នេះ បាន​រំលោភ​យក​ដី​ផ្លូវ និង​ធ្វើ​របង​បាំង​ជិត​ផ្លូវ ដើរ​រាល់ថ្ងៃ​មិន​ឱ្យ​ពួក​គាត់​ចូល​ទៅ​លំនៅ​ឋាន​បាន នៅ​ពេល​ចេញពី​ធ្វើការ​នៅ​រោងចក្រ ដើម្បី​ហូប​បាយ​ថ្ងៃត្រង់ ក៏​ត្រូវ​ជាប់​គាំង​ដោយសារ​គេ​ធ្វើ​របង​បិទផ្លូវ​នេះ ។ គ្រួសារ​មួយ​នេះ កាលពីដើម​ឡើយ​មិន​រករឿង​អ្វី​នោះ​ទេ តែ​ដោយសារ​មាន​រោងចក្រ និង​ដី​ឡើងថ្លៃ​ទើប​ទាមទារ​យក​ផ្លូវ​ធ្វើ​ជា​កម្មសិទ្ធិ​តែ​ម្ដង ដោយ​អះអាង​ថា ផ្លូវ​នេះ​ជា​ដី​របស់​ខ្លួន ។ ប៉ុន្តែ​ខាង​សុរិយា​ដី​មិន​ធ្វើ​ប្លង់​ឱ្យ​ទេ ដោយសារ​ដី​មាន​ទំនាស់​រង់ចាំ​ដោះស្រាយ​សិន ។ ដោយសារ​ការ​ប្រកែក​គ្នា​តឹង​សរសៃ ក៏​បាន​ក្លាយ ជា​ហិង្សា​វាយតប់​គ្នា​យ៉ាង​រញ៉េរញ៉ៃ​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក ថន ថា​វុ​ទ្ធា អភិបាលស្រុក​ច​ន្ទ្រា នៅ​រសៀល​ថ្ងៃ​ទី​ ២២ ខែមិថុនា​ឆ្នាំ ២០២៦ បាន​បញ្ជាក់​ថា ខាង​ស្រុក និង​ឃុំ បាន​អញ្ជើញ​ភាគី​ដែល​ពាក់​ព​ន្ធ័​មក​សម្របសម្រួល ដើម្បី​រក​ដំណោះស្រាយ​ហើយ ៕