ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំធ្វេសប្រហែសឱ្យសោះ ! នគរបាលចរាចរណ៍ខេត្តកណ្តាលព្រមានពី«គ្រោះថ្នាក់ស្រមោល» នៃការបើកទ្វាររថយន្តខាងឆ្វេង

19 ម៉ោង មុន

ខេត្តកណ្តាល ៖ ការិយាល័យ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ចេញ​សេចក្តីណែនាំ និង​ក្រើនរំលឹក​ជា​ថ្មី​ម្តងទៀត​ដល់​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ទាំងអស់ ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត រាល់ពេល​បើកទ្វារ​យានជំនិះ ដើម្បី​ចុះ ឬ​ឡើង ជា​ពិសេស គឺ​ទ្វារ​ផ្នែក​ខាងឆ្វេង​រថយន្ត ដែល​ជា​ចំណុច​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​បំផុត ។

ជាក់ស្តែង​កា​រិ​.​សុវត្ថិភាព​ចរាចរណ៍​ខេត្តកណ្តាល បាន​ប្រកាស​នា​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៦​នេះ​ថា ៖ ការ​បើកទ្វារ​យានជំនិះ ដើម្បី​ចុះ ឬ​ឡើង ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច ជា​ពិសេស​ចំពោះ​ការ​បើកទ្វារ​ចុះ ឬ​ឡើង​នៅ​ផ្នែក​ខាងឆ្វេង​យាន ។

សូម​បញ្ជាក់​ថា ការ​បើកទ្វារ​រថយន្ត​ដោយ​ខ្ទាត​ប្រហែស ឬ​គ្មាន​ការ​ពិនិត្យ​មើល​កញ្ចក់​មើល​ក្រោយ គឺជា​ប្រភព​គ្រោះថ្នាក់​ស្រមោល​មួយ ដែល​តែងតែ​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍ ពិសេស​ចំពោះ​អ្នកបើកបរ​ទោចក្រយានយន្ត (​ម៉ូតូ​) និង​កង់ ដែល​ធ្វើ​ដំណើរ​មក​ពី​ខាងក្រោយ ។

បន្ថែម​ពី​នេះ​ទៀត ការ​រុញ​ទ្វារ​ចេញ​ភ្លាម​ៗ​ដោយ​មិន​បាន​មើល​ក្រោយ អាច​ធ្វើ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​មក​ពីក្រោយ​គេច​មិន​ទាន់ បោក​ទង្គិច​នឹង​ទ្វារ​ពេញទំហឹង បណ្តាល​ឱ្យ​ដួល​រង​របួស​ធ្ងន់ធ្ងរ ឬ​ខ្ទាត​ចូល​ទៅ​ក្រោម​ឡាន​ធំ ដែល​បង្ក​ជា​គ្រោះថ្នាក់​ដល់​ជីវិត​ភ្លាម​ៗ ៕