រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ បានប្រកាសពី ស្ថានភាពធាតុអាកាស បន្ទាប់ពីប្រព័ន្ធសម្ពាធទាបនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តខ្លួនទៅជាព្យុះសង្ឃរាទី៨ ឈ្មោះថា «ហ៊ីហ្គោស» (Higos – T2608) ។

ក្រសួងធនធានទឹកបានបន្តថា ប្រព័ន្ធសម្ពាធទាបដែលបានកើតឡើងនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តខ្លួនទៅជាព្យុះទី៨ ដែលមានឈ្មោះថា «ហ៊ីហ្គោស» (Higos – T2608) ដែលគន្លងផ្លូវធ្វើដំណើររបស់ព្យុះនេះ មានលក្ខណៈស្របគ្នាទៅនឹងព្យុះទី៧ ឈ្មោះ «មេខឡា» (Mekkhala – T2607) ហើយបច្ចុប្បន្នបានវិវត្តទៅជាព្យុះសង្ឃរា ។

ការវិវត្តនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់របបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល, សមុទ្រអាន់ដាម៉ាន់, សមុទ្រចិនខាងត្បូង, អាងទន្លេមេគង្គ ក៏ដូចជាសមុទ្រ និងផ្ទៃប្រទេសនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះទាំងពីរនេះឡើយ។
ឥទ្ធិពលនៃស្ថានភាពធាតុអាកាសនេះ នឹងធ្វើឱ្យ ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ខាងក្រោមនេះ៖

ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៦ ព្រះរាជាណាចក្រកម្ពុជា នឹងជួបព្យុះពីរក្នុងពេលតែមួយ គឺជាព្យុះទី៧ និងព្យុះទី៨ ដែលនឹងធ្វើឲ្យនៅតាមតំបន់មួយចំនួនមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ខណៈមន្ត្រីជំនាញប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ៕
ចែករំលែកព័តមាននេះ