រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននរបាលខណ្ឌទួលគោក បានសហការណ៍ជាមួយគណៈបញ្ជាការឯកភាពសង្កាត់បឹងកក់ទី២ ឃាត់ខ្លួនពីបទ.ប្រើប្រាសដោយខុសច្បាប់ នូវសារធាតុញៀន ។
តាមអធិការដ្ឋានខណ្ឌទួលគោក បានអោយដឹងថា នៅថៃ្ងទី២៣ ខែមិថុនា ឆាំ្ន២០២៦ វេលាម៉ោង១០និង៣០នាទីព្រឹក កម្លាំងនៃអធិការដ្ឋាននរបាលខណ្ឌទួលគោក បានសហការណ៍ជាមួយនិងគណៈបញ្ជាការឯកភាពសង្កាត់បឹងកក់ទី២ បានចុះធ្វើរដ្ឋបាលនៅចំណុចវិឡាលេខ៥៦ ផ្លូវ៥៩២កែងផ្លូវលេខ៣១៣ ក្រុមទី៣១ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាក់សែ្តង ពីបទ.ប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន ។
ជនសង្ស័យរួមមាន ៖
១.ឈ្មោះ សេក ពុទ្ធា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (វិជ្ជមានមានសារធាតុញៀនក្នុងទឹកនោម)
២.ឈ្មោះ ជ ពី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ(វិជ្ជមានសារធាតុញៀនក្នុងទឹកនោម)
៣.ឈ្មោះ ជឹម សុខលី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (វិជ្ជមាន មានសារធាតុក្នុងទឹកនោម) ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ កំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕



ចែករំលែកព័តមាននេះ