សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងបន្លំជាលោក ឌី វិជ្ជា ៖ សារភាពថា ធ្លាប់ដើរគំរា.មទារប្រាក់ និងឆបោ.កជោគជ័យជាច្រើនដង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អស់លក្ខណ៍ហើយ ! ជនសង្ស័យម្នាក់បានយកឈ្មោះ និងរូបថតលោក ឌី វិជ្ជា ទៅដើរឆបោកគេនោះ ត្រូវសមត្ថកិច្ចក្រសោបខ្លួនបានសម្រេចហើយ ។
លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានប្រកាសនារសៀល ថ្ងៃទី២១ ខែមិថុនានេះថា ៖ ចាប់បានហើយ! ក្រោយធ្វើការសាកសួរ បុគ្គលនេះ ធ្លាប់ធ្វើសកម្មភាពប្រមាណ៥០លើកមកហើយ និងបានជោគជ័យ២៥លើក ហើយប្រមាណ០៥លើក លើ០៨ករណីទទួលបានជោគជ័យ ក្រោមរូបភាពប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំ ទៅគំរាមទារប្រាក់ ។

លោក ឌី វិជ្ជា បានបន្ថែមថា បន្តបន្ទាប់ជននេះ ក៏បានប្រើប្រាស់រូបថត និងឈ្មោះខ្ញុំ ដើម្បីក្លែងបន្លំ ក្នុងការធ្វើសកម្មភាពឆបោករបស់ខ្លួន ប៉ុន្តែដោយសារមានការផ្ដល់ព័ត៌មាននានា ពាក់ព័ន្ធនឹងបុគ្គលនេះ ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ។

ជាចុងក្រោយលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានបន្ថែមទៀតថា ៖ ខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់ ហើយសូមបន្តចូលរួមទប់ស្កាត់បទល្មើសបែបនេះបន្ថែមទៀត ៕
ចែករំលែកព័តមាននេះ