សមត្ថកិច្ចខេត្តកំពង់ស្ពឺ បន្តបេសកកម្មរុករកបុរសម្នាក់ដែលបន្សល់ទុកម៉ូតូ និងសំបុត្រនៅរមណីយដ្ឋានគិរីរម្យ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នេះ ការរុករកបានឈានចូលដល់ថ្ងៃទី៣ ហើយ ។ សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ចូលដល់ថៃ្ងទី៣ នៃការរុករករហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលបានបន្ដបេសកកម្មស្វែងរកម្ចាស់ម៉ូតូមួយគ្រឿង ម៉ាក ADV ផ្លាកលេខ ភ្នំពេញ 1LE-9373 ដែលបានសរសេរសំបុត្រមួយច្បាប់ទុកជូនក្រុមគ្រួសារថា លារហូតហើយ និងបន្សល់សម្ភារៈមួយចំនួនទុកជាមួយម៉ូតូនៅចំណុច រមណីយដ្ឋានទេសចរណ៍គិរីរម្យ ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច «ឧទ្យានជាតិគីរីរម្យ» ។

បើតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចនគរបាល នៅល្ងាច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ដែលបានកំពុងតែស្វែងរកជាមួយក្រុមគ្រួសារថា បានរកឃើញស្បែកជើងមួយគូ និងតង់ ដែលបានបោះនៅជិតម្ដុំថ្មលយ តែមិនទាន់ប្រទះឃើញបុរសនោះទេ កម្លាំងកំពុងតែបន្ដរុករកបន្ថែមទៀត សូមព្រះមេត្ដា ជួយអោយបុរសខាងលើនៅរស់រានមានជីវិត ៕



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ