ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាមប្រម៉ាញ់ក្រុម​ឧក្រិ.ដ្ឋជន​ឆបោ.ក​អន​ឡាញ​ ប្តូរ​ទីតាំង​ពី​សណ្ឋាគារ ​មក​ជ្រក​តាម​ផ្ទះ​ជួល ​នៅស្រុក​ច​ន្ទ្រា

3 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖​ សមត្ថកិច្ច​តាម​ប្រមាញ់​ក្រុម​ឧក្រិដ្ឋជន​ប្តូរ​ទីតាំង​ពី​សណ្ឋាគារ កាស៊ីណូ មក​ជ្រក​តាម​ផ្ទះ​ជួល តែ​លួចលាក់​ប្រព្រឹត្ត​បទល្មើស​យ៉ាងណា​ក៏​គេច​មិន​ផុត​ពី​ភ្នែក​សមត្ថកិច្ច​ទេ​តាម​ក្របួច​បាន​០៦​នាក់​ស្រី​១​នាក់​ជនជាតិ​វៀតណាម​។​

ការ​បង្ក្រាប​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ភូមិ​ចេក​ឃុំ​សំរោង​ស្រុក​ច​ន្ទ្រា​។​

លោក ថន ថា​វុ​ទ្ធា អភិបាលស្រុក និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ច​ន្ទ្រា បាន​ដឹកនាំ​កម្លាំង​ចម្រុះ ចុះ​ត្រួតពិនិត្យ​ការងារ​រដ្ឋបាល​ចំហរ ស្រាវជ្រាវ និង​បង្ក្រាប​នៅ​ចំណុច​អាហារ​ដ្ឋា​ន ស្ថិត​នៅ​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង រក​ឃើញ​មាន​សម្ភារៈ​ដែល​សង្ស័យ​បម្រើ​ឱ្យ​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) រួម​មាន Monitor ធុង CPU កុំព្យូទ័រ​យូ​ដៃ ទូរស័ព្ទ​ដៃ iPad ដុំ​Wifi និង​សម្ភារ​:​មួយ​ចំនួន​ទៀត ។

ក្នុង​រង្វង់​ប្រតិបត្តិការ​នេះ​ដែរ សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៦​នាក់ ស្រី ១​នាក់ ជា​ជនជាតិ​វៀតណាម ។​ដោយ​បានការ​អនុញ្ញាត​ពី ឯកឧត្តម​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត សមត្ថកិច្ច​យើង​បាន​បិទ (Seal) ទីតាំង​ខាងលើ ជា​បណ្តោះអាសន្ន ។ ចំណែកឯ​ជនសង្ស័យ រួម​នឹង​សម្ភារៈ និង​វត្ថុ​តាង បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ច​ន្ទ្រា ដើម្បី​ស្រាវជ្រាវ និង​បន្ត​នីតិវិធី ៕