ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខេត្តស្វាយរៀង ឃាត់ខ្លួន​មនុស្ស ៧​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន

3 អាទិត្យ មុន

ខេត្តស្វាយរៀង ៖ កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​ផ្លូវច្បាប់ ។

សមត្ថកិច្ច បាន​មាន​ប្រសា​ន៍​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង កាល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៦ លោក​ឧត្ដមសេនីយ៍ត្រី កែវ សុ​ថា ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន និង​លោក​វរសេនីយ៍ឯក កាន កេ​ន បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​រោ​ទិ៍ ដោយ​មានការ​សម្របសម្រួល​ពី​លោក ហួត វិចិត្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៧​នាក់ (​ស្រី ០១​នាក់​) នៅ​ចំណុច​អាហារ​ដ្ឋា​ន​ស្រី​មុំ ស្ថិត​នៅ​ភូមិ​គោក​តែ​ក ឃុំ​ច​ន្ទ្រា ស្រុក​ច​ន្ទ្រា ។

ដកហូត​វត្ថុ​តាង​រួម​មាន ៖
-​ម្សៅ​ក្រាម​ស​ថ្លា ១០​កញ្ចប់
-​ជញ្ជីង​ថ្លឹង ០១​គ្រឿង
-​ដាវ ០៦​ដើម​, កាំបិត ០៣​ដើម​, ពូថៅ ០១​ដើម
-​អាវុធ​ឆ្នៃ ០១​ដើម
-​ម៉ូតូ ០១​គ្រឿង
-​ទូរ​សព្ទ​ដៃ ១០​គ្រឿង និង​សម្ភារ​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕